​សិស្ស​វិទ្យាល័យ​ម្នាក់​ ​អាច​បំបែក​កូដ​ហ្គេម​ ​Pokemon Go​

រឿង​ដ៏​រសើប​មួយ​បាន​កើត​ឡើង​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​ក្រោយ​ ​កូដ​ ​ផលិត​ហ្គេម​ ​Pokemon Go​ ​ត្រូវ​គេ​ចែកចាយ​ ​ហើយ​អ្វី​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​បំផុត​ ​ក្នុង​កូដ​នោះ​ ​គឺ​ ​Pokemon Go​ ​ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ ​ពី​ក្រុមហ៊ុន​ ​McDonald’s

 

​សិស្ស​វិទ្យាល័យ​ម្នាក់​ ​អាច​បំបែក​កូដ​ហ្គេម​ ​Pokemon Go​

 

អ្នក​ដែល​បំបែក​សំណុំ​កូដ​ ​របស់​ ​Pokemon Go​ ​នោះ​គឺ ​ Manu Gill​ ​ ជា​សិស្ស​វិទ្យាល័យ​ ​ក្នុង​ប្រទេស​អូស្ត្រាលី។ Manu Gill​ ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ដំបូង​គេ​គ្រាន់​តែ​ចង់​ស្រាវជ្រាវ​ពី​កូដ​បង្កើត​ហ្គេម​ ​ដ៏​ល្បី​នេះ​ ​ទើប​គេ​ធ្វើ​ការ​បំបែក​កូដ​ ​(Decompiling​)​ ​លើ​ ​Pokemon Go​ ​ដែល​ដំណើរ​ការ​លើ​ ​Android​ ​ដោយ​ប្រើ​កម្មវិធី​ ​hex editor​ ​សម្រាប់​ជំនួយ។

 

​សិស្ស​វិទ្យាល័យ​ម្នាក់​ ​អាច​បំបែក​កូដ​ហ្គេម​ ​Pokemon Go​

 

ក្រោយ​ពី​បាន​ចូល​ដល់​តំបន់​ស្នូល​នៃ​កូដ​ទាំង​នោះ​ ​Manu Gill​ ​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​នូវ​ផ្នែក​នានា​ ​ហើយ​ក៏​បាន​រក​ឃើញ​ក្រុមហ៊ុន​ ​McDonald’s ​ដែល​ជា​ដៃ​គូរ​ឧបត្ថម្ភ​ផ្ដាច់​មុខ​សម្រាប់​ ​Pokemon Go

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រជាប្រិយភាព​ ​របស់​ ​Pokemon Go​ ​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​ ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ផលិត​ចំណេញ​បាន​រាប់​ពាន់​លាន​ដុល្លារ៕

 

អាន​បន្ត​ ​៖​ ថ្នាំ​ពណ៌​​រថយន្ត​ពិសេស​ ​មើល​ចំ​ ពណ៌​ផ្សេង​ ​មើល​ចំហៀង ​ពណ៌​ផ្សឹង​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​sciencealert