ពិព័រណ៍ ២ រួម​គ្នា​ធំ​បំផុត​នៅ​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ចុង​ខែ​សីហា​នេះ

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ (CIMIF 2016) និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ (CTG 2016) នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦-២៨ ខែ​សីហា នេះ​ នៅ​សាល​សន្និបាត​ និង​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ។ អ្នក​តាំង​ពិព័រណ៍​ជាង ២០០ មក​ពី ១៤ ប្រទេស រួម​ទាំង​កម្ពុជា នឹង​តាំង​បង្ហាញ​ផលិតផល និង​បច្ចេកវិទ្យា​ចុង​ក្រោយ​ទៅ​តាម​ស្ដង់​នីមួយៗ​សរុប​ជាង ២៥០ ស្ដង់។ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ការ​តាំង​ពិព័រណ៍​ខ្នាត​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។

 

ពិព័រណ៍ ២ រួម​គ្នា​ធំ​បំផុត​នៅ​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ចុង​ខែ​សីហា​នេះ

 

ពិធី​សម្ពោធ​ជា​ផ្លូវការ ​នឹង​ត្រូវ​រៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និង​សហការ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) និង​គាំទ្រ​ដោយ​អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម (TPD)។

 

ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ដូចជា RIECKERMANN, TRUMPF, VEIT, JUKI, ORGAN NEEDLES, EISENKRAFT កំពុង​ស្វែង​រក​ឱកាស​ជំនួញ​នៅ​កម្ពុជា ដោយ​នឹង​ចូលរួម​ព្រឹត្តិការណ៍​មួយ​នេះ។ ក្រៅ​ពី​នេះ សមាគម​ឧស្សាហកម្ម​អគ្គិសនី និង​អេឡិចត្រូនិក​តៃវ៉ាន់ ដែល​មាន​ក្រុមហ៊ុន​ចំនួន ១០ ក៏​នឹង​តាំង​បង្ហាញ​ប្រភេទ​ឧបករណ៍​អគ្គិសនី ថាមពល និង​ប្រព័ន្ធ​ភ្លើង​ជា​លើក​ដំបូង​ផង​ដែរ។​

 

៥​ឆ្នាំ​មក​ហើយ​ដែល​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿង​យន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​ នៅ​តែ​ជា​វេទិកា​ពាណិជ្ជកម្ម​ដែល​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក។ អ្នក​ចូលរួម​ការ​តាំង​ពិព័រណ៍​ទាំង​អស់​ នឹង​ភ្ញាក់ផ្អើល​ជាមួយ​​ព្រឹត្តិការណ៍​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​នេះ។

 

ពិព័រណ៍ ២ រួម​គ្នា​ធំ​បំផុត​នៅ​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ចុង​ខែ​សីហា​នេះ

 

អ្នក​នឹង​អាច​ទិញ​ផលិតផល​ក្នុង​តម្លៃ​សមរម្យ ឱកាស​ទទួល​បាន​ចំណេះដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ និង​អាច​ពិភាក្សា​ជាមួយ​អ្នក​ជំនួញ​មក​ពី​ក្រៅ​ប្រទេស​ទៀត​ផង។

 

អ្នក​អាច​ចុះ​ឈ្មោះ​ជា​មុន​ ហើយ​អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​អាហារ​មួយ និង​សៀរភៅ​អ្នក​តាំង​ពិព័រណ៍​នៅ​បញ្ជរ​ចុះ​ឈ្មោះ។ អ្នក​រៀបចំ​ពិព័រណ៍​ក៏​ផ្ដល់​សេវា​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ចូល​ទស្សនា​ជា​ក្រុម​ចាប់​ពី​១០​នាក់​ឡើង​ទៅ​ ក្នុង​ករណី​មាន​ការ​ស្នើ​សុំ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល www.camboexpo.com ៕

 

ពិព័រណ៍ ២ រួម​គ្នា​ធំ​បំផុត​នៅ​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ចុង​ខែ​សីហា​នេះ

 

ទំនាក់ទំនង​ព័ត៌មាន​

អ្នក​គ្រប់គ្រង​ការ​តាំង​ពិព័រណ៍

Chan Chao International Co., Ltd.

លោក Akai Lin

អ៊ីមែល [email protected]

 

ការិយាល័យ​នៅ​កម្ពុជា​

កញ្ញា Bunleap

ទូរសព្ទ 086 69 29 29/ 023 555 32 14

អ៊ីមែល [email protected]

 

ពិព័រណ៍ ២ រួម​គ្នា​ធំ​បំផុត​នៅ​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ ចុង​ខែ​សីហា​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម