ចង់​បាន Lexus RX មួយ​ទឹក គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០០០ ឡើង

Lexus មិន​ថា​មួយ​ទឹក​ឬ​ថ្មី​នៅ​តែ​ជា​ម៉ាក​រថយន្ត​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ទិញ​ជិះ។ ប៉ុន្តែ​បើ​ប្រិយមិត្ត​មាន​ចង់​បាន Lexus RX 300 មួយ​ទឹក​យក​មក​ប្រើ គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០០ ឡើង។

 

ចង់​បាន Lexus RX មួយ​ទឹក គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០០០ ឡើង

Lexus RX 300 ស៊េរី​ឆ្នាំ ២០០២

 

ចំពោះ​ការ​លើក​ឡើង​ដូច្នេះ លោក គីម ហួត​ថៅកែ​ហ្ការ៉ាស់​កែច្នៃ​រថយន្ត VKH អះអាង​ថា គ្រឿង​ម៉ាស៊ីន​និង​ប្រព័ន្ធ​ផ្នែក​ខាង​ក្នុង​រថយន្ត Lexus RX 300 ស៊េរី ១៩៩៩ មិន​សូវ​ទំនើប​និង​ធន់​ដូច​ពពួក​ស៊េរី​ចាប់​ពី ឆ្នាំ ២០០០ ឡើយ។

 

ផ្អែក​តាម​បទ​ពិសោធន៍​យូរ​ឆ្នាំ​ជាមួយ​រថយន្ត អ្នក​ជំនាញ​រូប​នេះ បន្ថែម​ថា​ត្រកូល RX 300 ស៊េរី​ក្រោម​ឆ្នាំ ២០០០ ស៊ី​សាំង​ខ្លាំង ដោយ​សារ​​ម៉ាស៊ីន​វា​ធំ​ហើយ​គ្រឿង​ម៉ាស៊ីន​​​រាង​ចាស់។ លោក​ថា ស៊េរី​ចាប់​ពី​ឆ្នាំ ២០០០ ឡើង សម​ល្មម​អាច​ទិញ​ប្រើ ព្រោះ​គ្រឿង​ម៉ាស៊ីន​និង​ប្រព័ន្ធ​ផ្សេង​​ទំនើប​ ធន់ និង​ស៊ី​សាំង​តិច​ជាងដោយ​ចម្ងាយ​ផ្លូវ ១០០គ.ម ស៊ី​សាំង​ប្រមាណ​ពី ១៣ ទៅ ១៤ លីត្រ។

 

ចំពោះ Lexus RX 300 ស៊េរី ១៩៩៩ តម្លៃ​ប្រហែល​ជាង ១១ ៥០០ ដុល្លារ, ស៊េរី ២០០០ តម្លៃ​ខ្ទង់​ជាង ១៣ ០០០ ឯ​ស៊េរី ឆ្នាំ ២០០២ ប្រហែល​ជាង ១៥ ០០០ ដុល្លារ៕

 

អត្ថបទ៖ ប៉ែត ផាន់និត