Bournemouth ចុះហត្ថលេខាជាមួយ Ibe ពីក្លិប Liverpool ក្នុងតម្លៃខ្លួនជាកំណត់ត្រា

ក្លិប Bournemouth បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Jordon Ibe ពីក្លិប Liverpool សម្រាប់តម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប ដែលត្រូវបានគេគិតថា មានចំនួន១៥លានផោន (ស្មើនឹង២០លានដុល្លារអាមេរិក)។ ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះបានបចុះហត្ថលេខារយៈពេល៤ឆ្នាំជាមួយនឹងក្លិបស្ថិតក្នុងក្រខ័ណ្ឌ Premier League មួយនេះ ដែលការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ពួកគេគឺការនាំយកខ្សែប្រយុទ្ធ Benik Afobe កាលពីខែមករា។

Benik-Afobft16

Ibe បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ នៅមុននឹងបំពេញការត្រួតពិនិត្យសុខភាពនៅប្រទេសអង់គ្លេស កាលពីថ្ងៃពុធ។ បច្ចុប្បន្ន Ibe នឹងត្រូវធ្វើដំណើរទៅចូលរួមជាមួយនឹងមិត្តរួមក្រុមក្នុងក្លិប Bournemouth របស់គេនៅសហរដ្ឋអាមេរិក ក្នុងដំណើរប្រកួតមុនបើករដូវកាលរបស់ពួកគេនៅឯរដ្ឋ Chicago និង Minnesota។ រូបគេអាចនឹងធ្វើការបង្ហាញខ្លួនជាលើកទីមួយរបស់គេសម្រាប់ក្លិបនេះនៅពេលប្រកួតជាមួយនឹងក្រុម Minnesota United នៅថ្ងៃពុធ។ Ibe ទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីមួយជាមួយនឹង Liverpool កាលពីខែឧសភា និងបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចុងក្រោយរបស់ក្លិបកាលពីរដូវកាលមុននៅលើទឹកដីក្រុម West Bromwich Albion។

ការផ្តល់ឱកាសឲ្យលេងក្នុងជម្រើសដំបូងបានផ្តល់ការការចាប់អារម្មណ៍ដល់ Ibe ដែលបានបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងត្រឹមតែ១២លើកគត់ក្រោមការដឹកនាំរបស់ Juergen Klopp កាលពីរដូវកាលមុន ក្នុងការចូលរួមជាមួយនឹង Bournemouth ក្រោយពីការផ្ទេររបស់ Sadio Mane ទៅកាន់ Anfield ពីក្លិប Southampton បានធ្វើឲ្យរូបគេកាន់តែបាត់បង់ឱកាសលេងក្នុងជម្រើសដំបូង៕

ប្រភពព័ត៌មាន៖ The Guardian