Chelsea ដាក់សំណើ២៧លានដើម្បីទីញ Kante ពីក្លិប Leicester

ក្លិប Chelsea បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់២៧លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) ដើម្បីទិញ N’Golo Kante របស់ក្លិប Leicester City និងកំពុងតែបដិសេធក្នុងការលក់ខ្សែការពារ Nemanja Matic ទៅឲ្យក្លិប Juventus នៅមុនពេលពួកគេដឹងថា តើការប្រមាញ់ទិញខ្សែការពារអន្តរជាតិបារាំងរូបនេះ នឹងទទួលបានជោគជ័យ ឬយ៉ាងណា។

N’Golo-Kante-sport16

Leicester ក្រុមម្ចាស់ជើងឯករបស់ក្រខ័ណ្ឌ Premier League ពិតជាសង្ឃឹមក្នុងការរក្សាទុក Kante និងបានផ្តល់ឲ្យរូបគេនូវការបន្តកុងត្រាថ្មីមួយ ប៉ុន្តែ កីឡាកររូបនេះបើកចំហរឲ្យមានការផ្ទេរមួយដើម្បីចូលរួមជាមួយនឹងក្រុមរបស់លោក Antonio Conte នៅឯកីឡដ្ឋាន Stamford Bridge។ Kante បានចុះហត្ថលេខារយៈពេល៤ឆ្នាំជាមួយនឹងក្លិប Leicester នៅពេលដែលរូបគេបានផ្ទេរពីក្លិប Caen ក្នុងតម្លៃខ្លួន៥,៦លានផោនកាលពីរដូវក្តៅមុន។

ការដាក់សំណើដេញថ្លៃរបស់ក្លិប Chelsea ក្នុងទឹកប្រាក់២៧លានផោន បូកបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗចំនួ៣លានផោនទៀត អាចនឹងត្រូវបានច្រានចោលដោយក្លិប Leicester។ ហេតុនេះ វានឹងអាស្រ័យទៅលើថា ក្លិបតោខៀវ នឹងបង្កើតការដេញថ្លៃរបស់ខ្លួនក្នុងកម្រិតណា និងអាស្រ័យទៅលើកីឡាកររូបនេះចង់ចាកចេញ ឬអត់។ លោក Claudio Ranieri អ្នកចាត់ការទូទៅរបស់ក្លិប Leicester បានបានប្រាប់វិទ្យុ BBC កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបានផ្តល់ឲ្យ Kante នូវការបន្តកុងត្រាថ្មី នៅមុនពេលរូបគេធ្វើដំណើរទៅប្រកួត Euro។ នៅពេលនេះ ខ្ញុំដឹងថា មានក្លិបធំជាច្រើនចាប់អារម្មណ៍ ប៉ុន្តែ អ្វីៗស្ថិតក្នុងដៃរបស់យើង៕

ប្រភពព័ត៌មាន៖ The Guardian