Suzy បរិច្ចាគ​ជិត 1​ម៉ឺន​ដុល្លារដល់​សាលា​មធ្យមសិក្សា​មួយ

សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ miss A នាង Suzy បាន​បរិច្ចាគ​ប្រាក់​៨៧៩០​ដុល្លារ (១០​លាន​វ៉ុ​ន​) ទៅ​មូលនិធិ​សប្បុរសធម៌ «Dream On Social Welfare Society» ឬ «​សុបិន​សង្គម​លើ​សុខុមាលភាព​សង្គម​» ដែល​ប្រាក់​នេះ​នឹង​ចំណាយ​រាល់​ការ​ទិញ​ឯកសណ្ឋាន​សិស្ស​ក្នុង​សាលា​មធ្យមសិក្សា​មួ​យ​ក្នុង​តំបន់​Boseong ប្រទេស​កូរ៉េ​ខាងត្បូង ។

ឪពុក​នាង Suzy លោក Bae Wan Young បាន​ទៅ​ជួប​មន្ត្រី​ពាក់ព័ន្ធ​តំបន់ Boseong ដើម្បី​បរិច្ចាគ​ប្រាក់​ជំនួស Suzy ។ លោក Bae Wan និយាយ​ថា​៖ «​ពួក​យើង​សង្ឃឹមថា​ប្រាក់​បន្តិចបន្តួច​នេះ​នឹង​ជួយ​សិស្សានុសិស្ស រស់នៅ​តាម​តំបន់​ស្រែ​ចម្ការ​» ។ នេះ​មិនមែន​ជា​សកម្មភាព​សប្បុរសធម៌​លើក​ទី​១ របស់​តារា​ស្រី​សម្បុរ​ស​វ័យ​២១​ឆ្នាំ នាង Suzy ទេ ពោល​គឺ​នាង​តែងតែ​បរិច្ចាគ​ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន​របស់​នាង​ដល់​សមាគម​ក្រីក្រ ៕