ការតាំងពិព័រណ៍ដ៏ធំបំផុត សំរាប់ខែសីហា ថ្ងៃទី ២៦-២៩ នៅកម្ពុជា

ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2016) និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ(CTG 2016) នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០១៦ នៅ សាលសន្និបាទ និងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។

អ្នកតាំងពិព័រណ៍ជាង ២០០ មកពី ១៤ ប្រទេស រួមទាំងប្រទេសកម្ពុជា នឹងតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាចុងក្រោយទៅ តាមស្ដង់និមួយៗសរុបជាង ២៥០ ស្ដង់។ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ នៅតែត្រូវបានទទួលស្គាល់ថាជាការតាំងពិព័រណ៍ខ្នាតអន្តរជាតិដ៏ធំបំផុតនៅកម្ពុជា។
ពិធីសម្ភោធជាផ្លូវការនឹងត្រូវរៀបចំដោយ ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និងសហការដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សភាពាណិជ្ជកម្មកម្ពុជា(CCC) និងគាំទ្រដោយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម(TPD)។
ការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗ
ដោយសារតែមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងមានតម្លៃពលកម្មសម្យរម្យ ក្រុមហ៊ុនអន្តរជាតិល្បីៗដូចជា RIECKERMANN, TRUMPF, VEIT, JUKI, ORGAN NEEDLES, EISENKRAFT កំពុងតែស្វែងរកឱកាសជំនួញនៅ 
ប្រទេសកម្ពុជាដោយ ចូលរូមព្រឹត្តិការណ៍មួយនេះ។

សមាគមន៍ឧស្សាហកម្មអគ្គសនី និងអេឡិចត្រូនិចតៃវ៉ាន់ ដែលមានក្រុមហ៊ុនចំនួន ១០ ក៍នឹងតាំងបង្ហាញ ប្រភេទឧបករណ៍អគ្គិសនី ថាមពល និងប្រព័ន្ធភ្លើងជាលើកដំបូងផងដែរ។ សូមកុំខកខានក្នុងការចូលរួមទស្សនា ក្រុមហ៊ុនទាំងអស់នោះនៅការតាំងពិព័រណ៍ ៤ ថ្ងៃដើម្បីអភិវឌ្ឍន៍ទស្សនៈ វិស័យពាណិជ្ជកម្មរបស់លោកអ្នក។

វេទិកាពិព័រណ៏ឧស្សាហកម្មដ៏លេចធ្លោបំផុត
អស់រយៈពេល៥ឆ្នាំមកហើយ ដែលពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ នៅតែតាំងចិត្តថា ជាវេទិកាពាណិជ្ជកម្មដែលផ្សារភ្ជាប់ទំនាក់ទំនងរវាង កម្ពុជាជាមួយក្រុមហ៊ុនក្រៅស្រុក។ អ្នកចូលរួមការតាំងពិព័រណ៍ទាំងអស់ពិតជាមាន ការភ្ញាក់ផ្អើលជាមួយ នឹងព្រឹត្តិការណ៍ឧស្សាហកម្មដែលមានលក្ខណស្ដង់ដារអន្តរជាតិ ដែលរៀបចំដោយអ្នករៀបចំ ដែលមានជំនាញ។ 

តាមរយៈការចូលទស្សនាពិព័រណ៍ ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ លោកអ្នកនឹងអាចទិញផលិតផល ដែលមានតម្លៃសម្យរម្យ ឱកាសទទួលបានចំនេះដឹងពីបច្ចេកវិទ្យាថ្មីៗ និងអាចពិភាក្សាជាមួយអ្នកជំនួញ មកពីក្រៅប្រទេសទៀតផង។
“យើងនឹងធ្វើខ្លួនជាចលករមួយដើម្បីជំរុញសេដ្ឋិកិច្ច និងចូលរូមអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា” ជាសម្ដីរបស់លោក Akai Lin ប្រធានគម្រោងក្រុមហ៊ុន Chan Chao International Co., Ltd។
សេវាកម្មការចុះឈ្មោះជាមុន និងការចូលទស្សនាជាក្រុម
ដើម្បីសន្សំសំចៃពេលវេលា លោកអ្នកអាចធ្វើការចុះឈ្មោះ ជាមុនហើយលោកអ្នក នឹងទទួលបាន ប័ណ្ណអាហារមួយ និងសៀរភៅអ្នកតាំងពិព័រណ៍ នៅបញ្ជរចុះឈ្មោះ។

អ្នករៀបចំពិព័រណ៍ក៏ផ្ដល់សេវាធ្វើដំណើរ សំរាប់អ្នកចូលទស្សនាជាក្រុមចាប់ពី ១០នាក់ឡើងទៅករណីមានការស្នើសុំ។ សំរាប់ព័ត៌មានលំអិត សូមចូលទៅកាន់គេហទំព័រ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការតាំងពិព័រណ៍ដ៏ធំបំផុត សំរាប់ខែសីហា ថ្ងៃទី ២៦-២៩ នៅកម្ពុជា

ការតាំងពិព័រណ៍ដ៏ធំបំផុត សំរាប់ខែសីហា ថ្ងៃទី ២៦-២៩ នៅកម្ពុជា

ការតាំងពិព័រណ៍ដ៏ធំបំផុត សំរាប់ខែសីហា ថ្ងៃទី ២៦-២៩ នៅកម្ពុជា

ការតាំងពិព័រណ៍ដ៏ធំបំផុត សំរាប់ខែសីហា ថ្ងៃទី ២៦-២៩ នៅកម្ពុជា