សកម្មភាព នៅពេលទំនេរ ទាំង៨ ដែលអ្នកមិនដឹងថា ធ្វើឲ្យមានភាពវ័យឆ្លាត!

ជាយូរណាស់មកហើយ ដែលមនុស្សភាគច្រើនគិតថា ទាល់តែអ្នកដែលមាន ភាពវ័យឆ្លាតតាំងពីកំណើត ទើបអាចវិវឌ្ឍន៍ និងរៀនអ្វីថ្មីបានរហ័សជាងគេ។  ជាក់ស្តែងអ្នកប្រាកដជាមានអ្នកស្គាល់  ឬយ៉ាងហោចណាស់  មានមិត្តភក្តិណាម្នាក់ ដែលមានសមត្ថភាព អាចរៀនអ្វីៗថ្មីចេះដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រឹងប្រែង ខណៈពេលដែលអ្នកខិតខំ សឹងតែអស់ពីខ្លួនទៅហើយ។

ហេតុនេះ ទៅមើលសកម្មភាពទាំង ៨ ខាងក្រោម ដែលជួយខួរក្បាលរបស់អ្នកឲ្យ ធ្វើការបានលឿន និងប្រសើរជាងមុន ៖ 

១. លេងឧបករណ៍តន្រ្តី

ការលេងឧបករណ៍តន្ត្រី ផ្តល់ផលប្រយោជន៍ទាំងសតិអារម្មណ៍ និងផ្នែករូបរាងកាយ។ សកម្មភាពនេះ ជួយបង្កើន គំនិតច្នៃប្រឌិត ជំនាញវិភាគ ភាសា និងសូម្បីតែគណិតវិទ្យា។ អ្វីដែលពិសេសបំផុតគឺ សកម្មភាពដទៃ មិនអាចពង្រឹងកម្រងសារធាតុ callosum ដែលភ្ជាប់ទៅអឌ្ឍគោលខួរក្បាល ដោយបង្កើតជាគំនិតច្នៃប្រឌិតថ្មី ដូចការលេងឧបករណ៍តន្រ្តីនោះទេ។ កម្រងសារធាតុ Callosum ជួយអភិវឌ្ឍន៍និងពង្រឹង ជំនាញប្រតិបត្តិការ ការចងចាំ ការដោះស្រាយបញ្ហា និងមុខងារខួរក្បាល មិនថាអ្នកមានអាយុប៉ុណ្ណាទេ។ បន្ថែមពីនេះ អ្នកដែលចេះលេងឧបករណ៍តន្រ្តី គឺមានមន្តស្នេហ៍ទាក់ទាញ មនុស្សជុំវិញបានដោយស្វ័យប្រវត្តិទៀតផង។

២. អានសៀវភៅ

មិនថាជារឿងបែបប្រឌិត បែបជីវប្រវត្តិ បែបរូបភាព ឬរឿងប្រលោមលោកនោះទេ សុទ្ធតែអាចកាត់បន្ថយស្រ្តេស ធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុន និងបង្កើនភាពវ័យឆ្លាតបីប្រភេទ គឺការអភិវឌ្ឍន៍ ភាពស្ងប់ស្ងាត់ និងមនោសញ្ចេតនា។ ការអានជួយអ្នកឲ្យចេះដោះស្រាយបញ្ហាផ្សេងៗ ចេះគួបផ្សំចំណេះដឹង ដើម្បីរស់នៅក្នុងជីវិតឲ្យប្រសើរឡើង និងអាចស្វែងយល់ ក៏ដូចជាឆ្លើយតប ទៅអារម្មណ៍របស់មនុស្សបានយ៉ាងសន្តិវិធី។ ក្នុងវិស័យការងារ ការអានធ្វើឲ្យអ្នកយល់ដឹងពីគំនិតថ្មីៗ និងបង្កើនជំនាញគ្រប់គ្រងបានល្អប្រសើរជាងមុនទៀតផង។ ចំណេះដឹងពីសៀវភៅ គឺជាអំណាចដ៏អស្ចារ្យ អ្នកអានបានកាន់តែច្រើន អ្នកកាន់តែមានប្រាជ្ញា។

៣. ធ្វើលំហាត់ប្រាណ

យើងធ្លាប់តែដឹងថា ការហាត់ប្រាណ ផ្តល់ផលប្រយោជន៍ទៅឲ្យរាងកាយ។ ជាក់ស្តែង ការធ្វើលំហាត់ប្រាណទៀងទាត់ បង្កើនការផលិតប្រូតេអ៊ីន ដែលមិនត្រឹមតែធ្វើឲ្យរូបរាងអ្នករឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនួយដល់ ការចងចាំ ការរៀន និងការផ្តោតអារម្មណ៍របស់អ្នកទៀតផង។ ទាំងនេះត្រូវបានគេហៅថាជា “ស្មារតី នៃភាពឆ្លាតវៃ”។

៤. រៀនភាសាថ្មី

វាប្រាកដជារឿងដ៏លំបាកមួយដែល ត្រូវទៅរៀនភាសាមួយថ្មីបន្ថែមទៀត នៅពេលដែលអ្នកមានអាយុច្រើនទៅហើយ ដោយសារតែខួរក្បាលរបស់អ្នកបង្ហាញសញ្ញាណថា “ពេញ” ហើយ! តែទោះជាយ៉ាងណា ក៏មិនមែនមានន័យថា មិនអាចទៅរួចដែរ។ ការរៀនភាសាមួយថ្មី ដោយជោគជ័យ បានធ្វើឲ្យដំណើរការខួរក្បាលរបស់អ្នកពោរពេញដោយបញ្ញាស្មារតី រួមទាំងចេះធ្វើផែនការ និងសោះស្រាយបញ្ហាបានយ៉ាងរលូនទៀតផង។ រៀនរចនាសម្ព័ន្ធវេយ្យាករណ៍  និងបច្ចេកទេសបញ្ចេញសំឡេងឲ្យបានល្អប្រសើរជាមុន ដើម្បីអាចពង្រឹងភាពវៃឆ្លាតក្នុងខួរក្បាលបន្ថែមទៀត។ លើសពីនេះ វាដូចជាការរៀនឧបករណ៍ភ្លេងដូច្នោះដែរ។ ការចេះភាសាទាក់ទាញការចាប់អារម្មណ៍ ជាពិសេស បើកទូលាយនូវទំនាក់ទំនងក្នុងសង្គមទៀតផង។ 

៥. សមាធិ

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ការសមាធិ ធ្វើឲ្យមានអារម្មណ៍ធូរស្រាល និងជួយកាត់បន្ថយស្រ្តេស។ ប៉ុន្តែការសមាធិ ក៏បានពង្រឹងការផ្តោតអារម្មណ៍ និងជួយដល់ការចងចាំផងដែរ។ និយាយរួម ការតាំងសមាធិ ជួយបង្កើនសមត្ថភាពខួរក្បាល ដែលធ្វើការហួស ដោយសម្រាកខួរក្បាលរបស់អ្នក រួចដំណើរការឡើងវិញ (refresh)។ វាជួយពង្រឹង និងអភិវឌ្ឍន៍ ភាពខ្សោយនៃសមត្ថភាពខួរក្បាល បានរយៈពេលយូរទៅមុខទៀត។

៦.  ហ្វឹកហាត់ខួរក្បាល

អ្នកអាចលេងល្បែងផ្គុំរូប ទស្សន៍ទាយពាក្យបណ្តៅ តពាក្យ Sudoku Crossword ឬល្បែងលេងផ្សេងទៀតដែលស្រដៀងគ្នានេះ សុទ្ធតែត្រូវបានគេបង្ហាញថា ធ្វើឲ្យមានបញ្ញាវៃឆ្លាតពិតប្រាកដមែន។ ល្បែងលេងរបៀបនេះ បានធ្វើការហ្វឹកហាត់ខួរក្បាលឲ្យ រៀនចេះឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗ ប្រកបដោយការច្នៃប្រឌិត និងអភិវឌ្ឍន៍សមត្ថភាពដោះស្រាយបញ្ហាបែបស្មុគ្រស្មាញបាន។ ការហ្វឹកហាត់ខួរក្បាលក៏មានសារសំខាន់ដូចជា ការហាត់ប្រាណដូច្នោះដែរ។ ហេតុនេះ ប្រសិនបើថ្ងៃណាមួយដែលអ្នកមិនអាចទៅហាត់ប្រាណបាន អ្នកក៏អាចលេងហ្គេមទាំងអស់ខាងលើជំនួសបានដែរ។

៧. ធ្វើដំណើរកម្សាន្ត

ការធ្វើដំណើរកម្សាន្ត ដើរលេង មិនថាក្នុង ឬក្រៅស្រុកនោះទេ អ្នកប្រាកដជាត្រូវចំណាយប្រាក់មួយចំនួនធំជាមិនខានទេ ប៉ុន្តែរាល់ពេលដែលអ្នកចេញទៅពិភពលោកខាងក្រៅ អ្នកនឹងរៀនពីអ្វីថ្មី ក៏ដូចជាបទពិសោធន៍ផ្សេងៗខុសពីអ្វីដែលអ្នកធ្លាប់ជួប។ រាល់កន្លែងដែលអ្នកទៅ អ្នកអាចនឹងសង្កេតឃើញ ម្ហូបអាហារ វប្បធម៌ របៀបរស់នៅ ភាសា និងសង្គមថ្មីៗ ដែលខួរក្បាលរបស់អ្នកត្រូវតែដឹង និងស្វែងយល់។ ហេតុនេះ ខួរក្បាលរបស់អ្នក នឹងវិវឌ្ឍន៍កាន់តែទូលំទូលាយជាងមុនបានយ៉ាងល្អប្រសើរ។

៨. ស្រាវជ្រាវ

អ្នកធ្លាប់ចាប់អារម្មណ៍លើរឿងអ្វីមួយដែរឬទេ? តើអ្នកបានស្រាវជ្រាវចង់ដឹងព័ត៌មានបន្ថែមដែរទេ? ការដែលអ្នកទៅស្វែងរក និងស្រាវជ្រាវបន្ថែមដួចជា ប្រវត្តិរបស់ក្រុមហ៊ុន Apple ឬក៏ចំណេះដឹងផ្សេងៗទៀត ដែលអ្នកចូលចិត្ត និងមានប្រយោជន៍។ អ្នកនឹងគិតថា វាដូចជាបង្ខំខួរក្បាលរបស់អ្នកឲ្យចងចាំអញ្ចឹង តែគ្រប់ទិន្នន័យដែលអ្នកបានអាន អាចនឹងផ្តល់ផលប្រយោជន៍ណាមួយ សម្រាប់អ្នកនៅពេលអនាគត ជាមិនខាន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សកម្មភាព នៅពេលទំនេរ ទាំង៨ ដែលអ្នកមិនដឹងថា ធ្វើឲ្យមានភាពវ័យឆ្លាត!

សកម្មភាព នៅពេលទំនេរ ទាំង៨ ដែលអ្នកមិនដឹងថា ធ្វើឲ្យមានភាពវ័យឆ្លាត!

សកម្មភាព នៅពេលទំនេរ ទាំង៨ ដែលអ្នកមិនដឹងថា ធ្វើឲ្យមានភាពវ័យឆ្លាត!