ម៉េង កែវពេជ្ជតា ចូល​កម្មវិធី «តុ​បំភ្លឺ» បកស្រាយ​ពី​រឿងរ៉ាវ​កន្លងមក (​មាន​វីដេអូ​)

6 Videos


ក្រោយពីកើតមានរឿងរ៉ាវជម្លោះជាពាក្យសម្ដីតបតក្នុងបណ្ដាញសង្គមហ្វេសប៊ុករវាងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ជាមួយនឹងតារាសិចស៊ី ដេននី ក្វាន់ និង ជាមួយសារព័ត៌មានមួយរួចមក ពេលនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានចូលខ្លួនបកស្រាយពីបញ្ហាលម្អិតដែលបានកើតឡើងនេះហើយ គឺនៅក្នុងកម្មវិធី តុបំភ្លឺរបស់ស្ថានីយទូរទស្សន៍ MY TV ។

P9

ម៉េង កែវពេជ្ជតា ចូល​កម្មវិធី «តុ​បំភ្លឺ» បកស្រាយ​ពី​រឿងរ៉ាវ​កន្លងមក (​មាន​វីដេអូ​)

អ្នកនាង ម៉េង កែវពេជ្ជតា បានចូលខ្លួននៅក្នុងកម្មវិធី តុបំភ្លឺ កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ កន្លងទៅថ្មីៗនេះ ដើម្បីបកស្រាយរឿងហេតុល្អក់កករគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតអ្នកនាងក្នុងរយៈកាលចុងក្រោយនេះ ដើម្បីឱ្យមហាជនបាត់ចម្ងល់ ។ ក្នុងឱកាសនៃការស្រាយបំភ្លឺពីរឿងរ៉ាវជម្លោះនេះ អ្នកនាងក៏បានបង្ហើបពីជីវិតគូ ទៅថ្ងៃអនាគតដែរថា បើសិនជាថ្ងៃណាមួយមានបុរសណាម្នាក់ដែលល្អ អាចឱ្យអ្នកនាងផ្ញើវាសនាបាន ហើយមានការពេញចិត្តពីកូនៗរបស់អ្នកនាងដែរនោះ នោះអ្នកនាងនឹងទទួលយក ប៉ុន្តែពេលនេះអ្នកនាងសុំពេលពង្រឹងខ្លួនឯងឱ្យរឹងមាំសិន មិនទាន់គិតគូពីរឿងគូស្រករនោះឡើយ ។

ម៉េង កែវពេជ្ជតា ចូល​កម្មវិធី «តុ​បំភ្លឺ» បកស្រាយ​ពី​រឿងរ៉ាវ​កន្លងមក (​មាន​វីដេអូ​)

ចង់ដឹងពីរឿងរ៉ាវលម្អិត និង ដំណើរដើមទងនៃរឿងហេតុរហូតឈានដល់ការចង់ប្ដឹងប្ដល់រវាងអ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹងតារាសិចស៊ី ដេននី ក្វាន់ និង ជាមួយសារព័ត៌មានមួយនោះ យ៉ាងណានោះ សូទស្សនាវីដេអូនៃការស្រាយបំភ្លឺខាងក្រោម ៕ ភូមិន្ទ

ម៉េង កែវពេជ្ជតា ចូល​កម្មវិធី «តុ​បំភ្លឺ» បកស្រាយ​ពី​រឿងរ៉ាវ​កន្លងមក (​មាន​វីដេអូ​)
ម៉េង កែវពេជ្ជតា ចូល​កម្មវិធី «តុ​បំភ្លឺ» បកស្រាយ​ពី​រឿងរ៉ាវ​កន្លងមក (​មាន​វីដេអូ​)