ជន​សង្ស័យ​ជា​ឃាតករ​​ធ្វើឃាត​​​​​​លោក កែម ឡី ត្រូវ​តុលាការ​​​ចោទ​​​​ប្រកាន់​ពីបទ​មនុស្ស​ឃាត

ជនសង្ស័យទី២ត្រូវបានតុលាការចោទប្រកាន់ពីបទលក់អាវុធខុសច្បាប់ កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតលើជនដែលត្រូវបានចាប់ខ្លួនចំពោះការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញកាលពីថ្ងៃអាទិត្យ ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញព័ត៌មានថ្មីស្ដីពីសំណុំរឿងនេះទេ ដោយធ្វើបានតិចតួចប៉ុណ្ណោះក្នុងការបំបាត់ការប៉ាន់ស្មានជាទូទៅថាឃាតកម្មនេះជារឿងនយោបាយ។ លោក កែម ឡី វ័យ៤៦ឆ្នាំ ដែលជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ដ៏មានប្រជាប្រិយភាព ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួនពីរគ្រាប់ បន្ទាប់ពីលោកអង្គុយចុះដើម្បីពិសាកាហ្វេពេលព្រឹកក្នុងស្ដាម៉ាតមួយនៅកណ្ដាលរាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនបាននៅចម្ងាយផ្លូវប៉ុន្មានប្លុកពីកន្លែងកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតលោក កែម ឡី ពិតប្រាកដមែនដើម្បីសងសឹករឿងជំពាក់ប្រាក់ចំនួន៣.០០០ដុល្លារមិនព្រមសង។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា បន្ទាប់ពីសាកសួររយៈពេលបីថ្ងៃ ទីបំផុតចៅក្រមសាលាដំបូងរាជធានីបានចោទប្រកាន់ជននេះកាលពីព្រឹកម្សិលមិញ។ សូមបញ្ជាក់ថា បទចោទប្រកាន់មនុស្សឃាតគិតទុកជាមុនត្រូវមានទោសជាប់ពន្ធនាគារមួយជីវិត។ សមត្ថកិច្ចនៅក្នុងខេត្តសៀមរាប បានកំណត់អត្តសញ្ញាណជនដែលចាប់ខ្លួនបានថាមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ ជាពលរដ្ឋមូលដ្ឋានដែលធ្លាប់បួសជាសង្ឃ និងថ្មីៗនេះធ្លាប់បម្រើការងារឱ្យអង្គការបរិស្ថានមួយ។ ប៉ុន្តែរហូតមកទល់ពេលនេះ តុលាការនៅតែប្រើឈ្មោះ ជួប សម្លាប់ ដែលនគរបាលបានផ្ដល់ឱ្យ។ លោក លី សុផាណា បានមានប្រសាសន៍ថា ”យើងបានសម្រេចចោទប្រកាន់ជនសង្ស័យដោយផ្អែកលើព័ត៌មានសាវតារដែលជននេះផ្ដល់ឱ្យ។ ជំហានបន្ទាប់គឺត្រូវស៊ើបអង្កេតប្រវត្តិរបស់ជននេះ។ ជនល្មើសនិយាយថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ”។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ទៀតថា តុលាការក៏បានចោទប្រកាន់មនុស្សម្នាក់ទៀតដែលជាប់សង្ស័យពីបទលក់អាវុធធ្វើឃាត គឺកាំភ្លើងខ្លីម៉ាក ឡុក ពីបទលក់អាវុធដោយខុសច្បាប់ផងដែរ។ ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានណាមួយស្ដីពីជនសង្ស័យទី២ ឬការស៊ើបអង្កេតជាទូទៅឡើយ ចំណែកឯអ្នកនាំពាក្យនគរបាលជាតិ និងក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ចៅក្រមស៊ើបសួរ សេង លាង ដែលទទួលបន្ទុកដោះស្រាយសំណុំរឿងនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ការឆ្លើយសារភាពរបស់ជនសង្ស័យជាឃាតករបានលេចចេញភ្លាមៗបន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅក្នុងវីដេអូឃ្លីបមួយបង្ហោះតាមអុីនធឺណិតដោយគេហទំព័រ Fresh […]

The post ជន​សង្ស័យ​ជា​ឃាតករ​​ធ្វើឃាត​​​​​​លោក កែម ឡី ត្រូវ​តុលាការ​​​ចោទ​​​​ប្រកាន់​ពីបទ​មនុស្ស​ឃាត appeared first on The Cambodia Daily.