នគរបាល​ចាប់ខ្លួន​​ជន​រួមភេទ​ជាមួយ​កុមារ​ក្នុង​ក្រុង​សៀម​រាប​ជុំវិញ​​ទិដ្ឋាការ​អស់​សុពល​ភាព​

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលកម្ពុជាបានចាប់ខ្លួនជនជាតិអង់គ្លេសជាជនរួមភេទជាមួយកុមារដែលគេកំពុងតាមចាប់ខ្លួនកាលពីថ្ងៃពុធដោយឥតគ្រោងទុកនៅក្នុងក្រុងសៀមរាបចំពោះការខកខានមិនបានទៅពន្យារលិខិតឆ្លងដែន និងទិដ្ឋាការរបស់ខ្លួន។ យោងតាមលោក អ៊ុក ហៃ សិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា លោក ដាមៀន មីដជ្លី (Damien Midgley) អាយុ៣៩ឆ្នាំនៅតំបន់ West Yorkshire ប្រទេសអង់គ្លេស បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ ហើយបានព្យាយាមបន្តទិដ្ឋាការកាលពីខែកុម្ភៈ ប៉ុន្តែគាត់ត្រូវបានប្រាប់ថាលិខិតឆ្លងដែនរបស់គាត់ជិតផុតសុពលភាពហើយ។ លោកបានមានប្រសាសន៍ថា “យើងបានផ្តល់យោបល់ឱ្យគាត់ទៅពន្យារនៅស្ថានទូត…ហើយបានឱ្យគាត់យកលិខិតឆ្លងដែនរបស់ខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ផង ប៉ុន្តែគាត់មិនដែលទៅទេ។ ដូច្នេះហើយ យើងបានប្រាប់នគរបាលខេត្តឱ្យស្វែងរកគាត់” នៅក្នុងក្រុងសៀមរាប នៅពេលទិដ្ឋាការរបស់គាត់អស់សុពលភាព។ យោងតាមលោក វ៉ាន់ ទិត្យ នាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តបានឱ្យដឹងថា លោក មីដជ្លី ត្រូវបានចាប់ខ្លួននៅក្នុងក្រុងសៀមរាបម៉ោង១១ព្រឹកថ្ងៃពុធ។ លោកបានថ្លែងថា “យើងបានចាប់ខ្លួនគាត់ខណៈពេលគាត់កំពុងស៊ីផឹកជាមួយមិត្តភក្តិនៅក្នុងភោជនីយដ្ឋានផ្ទះបាយខ្មែរក្នុងតំបន់ផាប់ស្ទ្រីត”។ លោកបានបន្ថែមថា លោក មីដជ្លី ត្រូវបានប្រគល់ទៅឱ្យក្រុមមន្ត្រីមកពីនាយកដ្ឋានអន្តោប្រវេសន៍ខេត្តភ្លាមៗ។ យោងតាមលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានឱ្យដឹងថា ពីមុនមកគេមិនដឹងថា ជនជាតិអង់គ្លេសរូបនេះមានប្រវត្តិប្រព្រឹត្តបទល្មើសទេ ទើបតែដឹងកាលពីព្រឹកម្សិលមិញ។ ពេលជូនដំណឹងដល់ស្ថានទូតអង់គ្លេសអំពីការចាប់ខ្លួនលោក មីដជ្លី លោកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលព័ត៌មានថាគាត់ជាប់ពាក់ព័ន្ធការរួមភេទជាមួយកុមារ”។ លោកបានថ្លែងថា “នៅតុលាការអង់គ្លេស គាត់ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ប៉ុន្តែខ្ញុំមិនច្បាប់អំពីកាលបរិច្ឆេទជាក់លាក់ទេ ពីព្រោះខ្ញុំមិនទាន់បានទទួលឯកសារផ្លូវការនៅឡើយ។បន្ទាប់ពីត្រូវបានកាត់ឱ្យជាប់ទោស […]

The post នគរបាល​ចាប់ខ្លួន​​ជន​រួមភេទ​ជាមួយ​កុមារ​ក្នុង​ក្រុង​សៀម​រាប​ជុំវិញ​​ទិដ្ឋាការ​អស់​សុពល​ភាព​ appeared first on The Cambodia Daily.