អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ KIT ខេត្ត​កំពង់ស្ពឺ បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ៦៤កន្លែង លើ​ជំនាញ IT (Software Engineering) រយៈពេល០៤​ឆ្នាំ សម្រាប់​សិស្ស​ដែល​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ។

 

អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦

 

លក្ខខ័ណ្ឌ​នៃ​អាហារូបករណ៍៖
– ជា​សិស្ស​ដែល​ប្រលង​ជាប់​ថ្នាក់​ទី​​១២ ឆ្នាំ២០១៦ (ធ្វើតេស្ត​អាហារូបករណ៍​មុន)
– មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ IT (Software Engineering)
– នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សរសេរ (គណិតវិទ្យា និង IQ)
– នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ផ្ទាល់មាត់ បន្ទាប់​ពី​ប្រលង​ជាប់​ការ​សរសេរ

 

អត្ថប្រយោជន៍​នៃ​អាហារូបករណ៍៖
– ថ្លៃ​សិក្សា​រយៈពេល ៤ឆ្នាំ​ពេញ
– កន្លែង​ស្នាក់​នៅ​រួម​គ្នា​ជាមួយ​សិស្ស​ដទៃ​ទៀត
– អាហារ ៣ពេល​ក្នុង​មួយ​ថ្ងៃ
– មធ្យោបាយ​ធ្វើ​ដំណើរ​ទៅមក​ភ្នំពេញ និង KIT
– សម្ភារៈ​សិក្សា
– ឱកាស​ធ្វើការ​នៅ​ប្រទេស​ជឿនលឿន​ក្រោយ​បញ្ចប់​ការ​សិក្សា

 

បែបបទ​បំពេញ​ដើម្បី​ធ្វើតេស្ត​សរសេរ ចុច​ទី​នេះ​

 

កាល​បរិច្ឆេទ​ចុះ​ឈ្មោះ៖ ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៦
កាល​បរិច្ឆេទ​ប្រលង៖ ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៦ ​

សិស្ស​ថ្នាក់​ទី១២ ឆ្នាំ​២០១៦ ត្រូវ​ដាក់​ពាក្យ​ធ្វើតេស្តមុន ប្រសិន​បើ​ធ្វើតេស្ត​ជាប់ ត្រូវ​រង់​ចាំ​លទ្ធផល​បាក់ឌុប​នៅ​ខែ​សីហា​ទៀត។ ទីតាំង​នៃ​ការ​ធ្វើតេស្ត នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC ដែល​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស IFL។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖ 078 777 384 ឬ [email protected]

 

អត្ថបទ៖ គង់ វិសាល