ដឹងទេ រ៉ូបស្អាតដែល Aum Patcharapa ស្លៀកដូចគ្នា ជាមួយ Beyonce មានតម្លៃប៉ុន្មានអត់?

ថៃ៖ កាលពីប៉ុន្មានសប្តាហ៍មុន តារាសម្តែងស្រីថៃជួរមុខ នាង Aum Patcharapa បានបង្ហាញខ្លួន នៅក្នុងផ្សារទំនើបមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បាននាំគ្នាចូលរួមយ៉ាងកុះករ ស្ទើរតែគ្មានកន្លែងឈរ។

នៅក្នុងកម្មវិធីនោះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ស ត្រឹមភ្លៅ យ៉ាងស្រស់ស្អាត និងកាន់តែធ្វើឲ្យសម្រស់របស់នាង រឹតតែក្មេងជាងវ័យ។ ហើយរ៉ូបនោះដែរ ត្រូវបានគេដឹងថា ជារ៉ូបមួយដ៏ល្បីល្បាញ មិនត្រឹមតែនៅប្រទេសថៃនោះទេ សូម្បីប៉ែកខាងអ៊ឺរ៉ុប ក៏និយមផងដែរ។  

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របានសរសើរថា នាង Aum Patcharapa ពាក់សមជាងតារាចម្រៀង Beyonceទៅទៀត ព្រោះរូបរាងនាង Aum ខ្ពស់ស្លីមស្រឡូនស្អាត រីឯBeyonce វិញ នាងមានមាឌរាងធំបន្តិច ដែលមិនសូវត្រូវជាមួយនឹងរ៉ូបនេះប៉ុន្មានទេ។ ហើយចំពោះរ៉ូបនេះដែរ ត្រូវបានគេទម្លាយតម្លៃថា ខ្ទង់៨៩០០ ទៅ៩០០០បាត (ប្រហាក់ប្រហែលនឹង ២៥៦ដុល្លារ)៕

តោះមើលសម្រស់ នាង Aum Patcharapa និងនាង Beyonce ស្លៀករ៉ូបដូចគ្នា ថាប្រិយមិត្តគិតថា អ្នកណាស្លៀកសមជាង? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Aum Patcharapa បាន Unfollow គូស្នេហ៍មហាសេដ្ឋី លោក Amp Ongkositចោល ដោយអ្នកគាំទ្រសង្ស័យថា ពួកគេបែកបាក់គ្នា។

តារាសម្តែងស្រី លំដាប់ប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រអន់ចិត្តយ៉ាងខ្លាំង ពេលឃើញសកម្មភាពរបស់នាង ធ្វើដាក់គូស្នេហ៍។

កាលពីថ្មីៗនេះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ ហាក់ដូចជាបង្ហាញសារប្លែកៗ ក្នុងបណ្តាញសង្គម ពាក់ព័ន្ធលើជីវិតស្នេហារបស់នាង។ ហើយរូបថតរបស់នាងភាគច្រើន ក៏លែងសូវមានរូបគូស្នេហ៍របស់នាង ដូចពីមុនហើយ មិនដឹងថាពួកគេឈ្លោះគ្នា រឺយ៉ាងណានោះទេ។

មិនតែប៉ុណ្ណោះ Aum ថែមទាំងបាន Unfollow គូស្នេហ៍មហាសេដ្ឋី លោក Amp Ongkosit ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ចោលទៀត ដែលពួកគេទាំងពីរ ធ្លាប់តែផ្អែមល្ហែមល្អូកល្អើន ដាក់គ្នាកន្លងមកសោះ។

ចំពោះបញ្ហានេះដែរ មិនទាន់មានអ្នកណាដឹងថា Aum និងគូស្នេហ៍ មានរឿងអ្វីនឹងគ្នា ទើបធ្វើឲ្យនាងហ៊ានសម្រេចចិត្ត Unfollow គណនីអ៊ិនស្តាក្រាម របស់គូស្នេហ៍ទាំងតក់ក្រហល់យ៉ាងនេះ។ តែទោះជាយ៉ាណា អ្នកគាំទ្រសង្ឃឹមថា ពួកគេនឹងអាចត្រូវគ្នាជាធម្មតា ហើយបង្ហោះរូបផ្អែមល្ហែមដាក់គ្នាដូចពីមុនវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload