មាស សុខសោភា ថា​អ្នក​ទស្សនា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​ចំពោះ​ភាពយន្ត​ខ្មែរ

កញ្ញា មាស សុខសោភា ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​ ថោន ថ្មី​ៗ​នេះ បាន​ថ្លែង​ថា ​អ្នក​គាំទ្រ​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​គាំទ្រ​នូវ​អ្វី​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​នៅ​ឡើយ​ទេ។

 

មាស សុខសោភា ថា​អ្នក​ទស្សនា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​ចំពោះ​ភាពយន្ត​ខ្មែរ

 

សោភា ថ្លែង​បែប​នេះ ក្នុង​វេលា​នាង​ចូល​រួមពិធី​សម្ពោធ​ភាពយន្ត​​មួយ។ ​ម្ចាស់​បទ “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” និយាយ​ថា ប្រជាជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​ គាត់​បាន​អស់​សង្ឃឹម​ទៅ​លើ​ភាពយន្ត​កម្ពុជា​​ ហើយ​បែរ​ទៅ​គាំទ្រ​ភាពយន្ត​បរទេស​ ​ក្នុង​នោះ​មាន​មួយ​ចំនួន​​ប៉ុណ្ណោះ ​ដែល​គាត់​ចូល​ចិត្ត​ និង​គាំ​ទ្រ​ភាព​យន្ត​ខ្មែរ។ “ខ្ញុំ​ទទួល​ស្គាល់​ថា​ស្នាដៃ​របស់​ផលិតករ​យើង​មួយ​ចំនួន​នៅ​មាន​កម្រិត​ តែ​បើ​យើង​ខ្មែរ​ដូច​គ្នា​មិន​គាំទ្រ​គ្នា​ឯង​ផង​ ឲ្យ​អ្នក​ណា​មក​គាំទ្រ”។ សោភា បន្ថែម។

 

ជាមួយ​គ្នា​នេះ​ដែរ ​បើ​​យោង​តាម​របាយការណ៍​របស់​រោងភាពយន្ត​ Major Cineplex បាន​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ឆ្នាំ​ៗ​ភាពយន្ត​កម្ពុជា​មាន​ប្រមាណ​តែ​ ១៥-២០% តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​​ ហើយ​រឿង​ជា​ច្រើន​ដែល​បាន​បរាជ័យ​នោះ​ ដោយ​សារ​ខ្វះ​អ្នក​គាំទ្រ​ក៏​ដូចជា ​ខ្វះ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ផលិត។

 

មាស សុខសោភា ថា​អ្នក​ទស្សនា​នៅ​តែ​មិន​ទាន់​បើក​ចិត្ត​ចំពោះ​ភាពយន្ត​ខ្មែរ

 

កញ្ញា មាស សុខសោភា បាន​បញ្ជាក់​បន្ថែម​ថា ជុំវិញ​បញ្ហា​ខ្វះ​អ្នក​គាំទ្រ ​ឬ​អ្នក​គាំទ្រ​ខ្វះ​ទំនុក​ចិត្ត​លើ​ភាពយន្ត​ខ្មែរ​ ពេល​ខ្លះ​ដោយ​សារ​សាច់​រឿង ​និង​ភាព​ផ្ចិតផ្ចង់​ក្នុង​ការងារ​ក៏​ថា​បាន។ “បើ​អាច ​ខ្ញុំ​ចង់​ឲ្យ​ផលិតករ​ ផលិតកម្ម ទាំង​អស់​ដាក់​ចិត្ត​ ដាក់​បេះដូង​ដើម្បី​ផលិត​ភាពយន្ត​​មិន​មែន​ចេះ​តែ​ធ្វើ​នោះ​ទេ ជា​ពិសេស​យក​គំនិត​ដាក់​ទៅ​ក្នុង​សាច់​រឿង​នោះ​ឲ្យ​បាន​ច្រើន មួយ​វិញ​ទៀត ​ការងារ​ជា​ក្រុម ​គឺ​សំខាន់​បំផុត បើ​ពួក​​គាត់​អាច​ធ្វើ​បាន ​ខ្ញុំ​ជឿ​ថា​ភាពយន្ត​ខ្មែរ​មិន​ចាញ់​បរទេស​ទេ”៕

 

 
​​​​​​អត្ថបទ៖ SAMEDY