វាយ​ប្រហារ​ភេរវកម្ម​ទៀត​ហើយ​នៅ​ បារាំង​ សម្លាប់​មនុស្ស​ជិត​ ១០០​ នាក់​

យប់មិញនេះ អ្នកបើកបររថយន្តធុនធ្ងន់មួយគ្រឿង បើកសម្រុកចូលទៅក្នុងហ្វូងមនុស្សដែលកំពុងចូលរួមទស្សនាពិធីព្យុហយាត្រាជាតិថ្ងៃទី ១៤ កក្កដា ដែលជាទិវារំឭកបដិវត្តឆ្នាំ ១៧៨៩ សម្លាប់មនុស្ស ៧៣ នាក់ ក្នុងទីក្រុង Nice ប្រទេស បារាំង ។

ប៉ូលិសបាញ់សម្លាប់អ្នកបើករថយន្តនោះ ដែលបើករថយន្តធុនធ្ងន់ក្នុងល្បឿនដ៏លឿន  សម្រុកចូលក្នុងទីលានដែលមានមនុស្សរាប់ពាន់នាក់ ។ ក្រោយពីបើកបុកសម្លាប់មនុស្សជាច្រើននាក់ បុរសអ្នកបើករថយន្ត បានបាញ់រះទៅលើហ្វូងមនុស្សបន្ថែមទៀត ។ ប៉ូលិសរកឃើញកាំភ្លើងជាច្រើនដើម និងគ្រាប់បែកដៃជាច្រើនគ្រាប់ ក្នុងរថយន្តរបស់បុរសនោះ ។

សារព័ត៌មានក្នុងប្រទេស បារាំង ដកស្រងសម្ដីមន្ត្រីដែលបញ្ជាក់ថា ចំនួនអ្នកស្លាប់បឋម ៧៣ នាក់ ប៉ុន្តែចំនួននេះនឹងកើនឡើងដោយសារមនុស្សរងបួសធ្ងន់ធ្ងរមានចំនួនរាប់រយនាក់ ។ ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្ត ហើយរកឃើញថា មានរថយន្ត ៤ គ្រឿង ដែលក្រុមភេរវកម្មរៀបចំធ្វើការវាយប្រហារ ដោយបើកបុកហ្វូងមនុស្ស ធ្វើឲ្យអាជ្ញាធរព្រួយបារម្ភថា អាចនឹងមានការវាយប្រហារផ្សេងទៀត ។

ចំណែកក្រុម ISIS បានរៀបចំពិធីអបអរក្រោយការវាយប្រហារក្នុងទីក្រុង Nice កាលពីយប់មិញ ដោយចុះផ្សាយសេចក្ដីថ្លែងការណ៍អបអរតាមបណ្ដាញសង្គម ។ សមាជិក ISIS និយាយនៅក្នុងការផ្សាយរបស់ខ្លួនថា ជនជាតិ បារាំង ដែលជាមនុស្សក្រៅសាសនាជាង ៦០ នាក់ ត្រូវបានសម្លាប់ក្នុងទីក្រុង Nice ។

សារព័ត៌មានរបស់ISIS បានចុះផ្សាយអំពីការអះអាងទទួលខុសត្រូវរបស់ក្រុម ISIS ប៉ុន្តែមន្ត្រី បារាំង នៅមិនទាន់បញ្ជាក់ថា តើការវាយប្រហារភេរវកម្មនោះ ធ្វើឡើងដោយក្រុមណាមួយនៅឡើយ ។
ប្រធានាធិបតី បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបចំពោះការវាយប្រហារភេរវកម្មក្នុងទីក្រុង Nice ក្រោយពីលោកប្រធានាធិបតី ទើបបានប្រកាសមានបំណងបញ្ចប់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្រោយការវាយប្រហារភេរវកម្មក្នុងទីក្រុង ប៉ារីស សម្លាប់មនុស្ស ១៣០ នាក់ កាលពីខែវិច្ឆិកា ឆ្នាំមុន ៕

វាយ​ប្រហារ​ភេរវកម្ម​ទៀត​ហើយ​នៅ​ បារាំង​ សម្លាប់​មនុស្ស​ជិត​ ១០០​ នាក់​ វាយ​ប្រហារ​ភេរវកម្ម​ទៀត​ហើយ​នៅ​ បារាំង​ សម្លាប់​មនុស្ស​ជិត​ ១០០​ នាក់​ វាយ​ប្រហារ​ភេរវកម្ម​ទៀត​ហើយ​នៅ​ បារាំង​ សម្លាប់​មនុស្ស​ជិត​ ១០០​ នាក់​

ប្រភព៖ kqube

  • វាយ​ប្រហារ​ភេរវកម្ម​ទៀត​ហើយ​នៅ​ បារាំង​ សម្លាប់​មនុស្ស​ជិត​ ១០០​ នាក់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: