ល្បី​ពេញ​ពិភព​លោក-​ថ្លៃ​កាត់​សក់​ប្រធានាធិបតី​ បារាំង​ មួយ​ខែ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​

សារព័ត៌មានជាច្រើននៅលើពិភពលោកកំពុងចុះផ្សាយអំពីការចំណាយថវិការដ្ឋាភិបាល ទៅលើតម្លៃកាត់សក់របស់ប្រធានាធិបតី បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) ក្រោយពីបែកធ្លាយព័ត៌មានថា ក្នុងមួយខែ វិក្កយបត្រតម្លៃកាត់សក់ប្រចាំខែរបស់លោក ហូឡង់ ស្មើនឹង១ម៉ឺន១ពាន់ដុល្លារអាមេរិក ឬ ១៣ ម៉ឺន ២ ពាន់ដុល្លារក្នុងមួយឆ្នាំ ។
ដូច្នេះចាប់តាំងពីលោក ហូឡង់ កាន់ដំណែងជាប្រធានាធិបតីរយៈពេល ៥ ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាល បារាំង បានចំណាយប្រាក់ជិត ៦៦ ម៉ឺនដុល្លារទៅលើតម្លៃកាត់សក់របស់លោកប្រធានាធិបតី ។ ការបែកធ្លាយខ្ទង់ចំណាយថវិកាជាតិ សម្រាប់ការកាត់សក់លោកប្រធានាធិបតី ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង និងប្រជាជនដែលមានកាតព្វកិច្ចបង់ពន្ធ ។
ជាងកាត់សក់សម្រាប់លោក ហូឡង់ ត្រូវបានគេស្គាល់ថាឈ្មោះ អូលីវឺ (Olivier)   ចាប់ផ្ដើមធ្វើជាជាងកាត់សក់សម្រាប់លោក ហូឡង់ តាំងពីដើមអាណត្តិរបស់លោកប្រធានាធិបតី ប៉ុន្តែរឿងសម្ងាត់នេះទើបតែបែកធ្លាយក្នុងពេលថ្មីៗនេះ ។ អូលីវឺ បញ្ជាក់ថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាមិនទម្លាយអាថ៌កំបាំងដែលខ្លួនបានដឹង ។

ការបែកធ្លាយនេះ កាន់តែធ្វើឲ្យប៉ះពាល់ដល់ប្រធានាធិបតី ដែលកំពុងបាត់បង់ប្រជាប្រិយភាពស្រាប់ និងស្របពេលដែលលោក ហូឡង់ ត្រូវចូលរួមក្នុងទិវាជាតិថ្ងៃទី ១៤ កក្កដា ដែលជាទិវារំឭកបដិវត្តឆ្នាំ ១៧៨៩ ហើយលោកប្រធានាធិបតី ត្រូវជួបជាមួយសាធារណជន ៕

ល្បី​ពេញ​ពិភព​លោក-​ថ្លៃ​កាត់​សក់​ប្រធានាធិបតី​ បារាំង​ មួយ​ខែ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​

ប្រភព៖ kqube

  • ល្បី​ពេញ​ពិភព​លោក-​ថ្លៃ​កាត់​សក់​ប្រធានាធិបតី​ បារាំង​ មួយ​ខែ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: