រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៨០នាក់​នៅ​បារាំង

មនុស្សយ៉ាងតិច៨០នាក់ បានស្លាប់ក្នុងហេតុការណ៍ភេរវកម្មមួយនាទីក្រុង Nice ប្រទេសបារាំង ដែលវាបានធ្វើឡើងចំថ្ងៃដែលជាតិបារាំងប្រារព្ធពិធីបុណ្យ Bastille Day ជាបុណ្យដ៏សំខាន់ប្រចាំឆ្នាំ ដែលរំលឹកពីបដិវត្តន៍បារាំងកាលពីឆ្នាំ១៧៨៩ ហើយក្រុមប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់នឹងបន្តកើនឡើងខ្លាំងទៀត ព្រោះតែមនុស្សរាប់រយនាក់រងរបួសធ្ងន់ ។

អ្នកបើករថយន្តដឹកទំនិញធំមួយគ្រឿង បានបើករថយន្តរបស់ខ្លួនក្នុងល្បឿនដ៏លឿន សំដៅចូលក្នុងហ្វូងមនុស្ស ដែលគេទើបតែបំបែកគ្នា ក្រោយទស្សនាការបាញ់កាំជ្រួចចប់ភ្លាមៗ ដោយអ្នកបើករថយន្តម្នាក់នោះ បានជាន់ហ្គេបន្ថែមល្បឿនឲ្យរឹតតែលឿន ហើយបុក និងកិនមនុស្សដោយមិនរើសមុខ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកទំនិញនោះ បើកក្នុងល្បឿនប្រហែល៣០-៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបន្ទាប់ពីបុក និងកិនសម្លាប់មនុស្សហើយ គេបានចុះពីរថយន្តធ្វើការបាញ់រះគ្មានប្រណី លើហ្វូងមនុស្សជាច្រើនដែលកំពុងរត់ប្រសេចប្រសាច ។
រថយន្តសង្គ្រោះពី៧០ ទៅ១០០គ្រឿង បានបើកសំដៅកន្លែងកើតហេតុភ្លាមៗ ដោយឧទ្ធម្ភាគចក្រ២គ្រឿងទៀត ក៏ត្រូវបានគេបញ្ជូនមកកន្លែងកើតហេតុដែរ ហើយប៉ូលិសបានរកឃើញកាំភ្លើងជាច្រើនដើម និងគ្រាប់បែកដៃជាច្រើនគ្រាប់ ក្នុងរថយន្តរបស់បុរសនោះ ។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Francois Hollande បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំណែកឯអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់របស់បារាំងនោះ ត្រូវបានលោក Obama ចេញលិខិតថ្កោលទោសមួយចំពោះការវាយប្រហារនេះ ហើយបានបញ្ជាក់បន្តថា “យើងឈរក្នុងគោលជំហរសាមគ្គីគ្នា និងភាពជាដៃគូរបស់បារាំង ដែលជាសម្ព័ន្ធមិត្តជិតដិត និងចាស់បំផុតរបស់យើង”

រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៨០នាក់​នៅ​បារាំង រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៨០នាក់​នៅ​បារាំងរថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៨០នាក់​នៅ​បារាំង

ប្រភព៖ kqube

  • រថយន្ត​ដឹក​ទំនិញ​​​​​ ​​​​បុក​រះ​ចូល​ហ្វូង​មនុស្ស​​​​​សម្លាប់​ ៨០នាក់​នៅ​បារាំង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: