ផ្តល់​អាហារ​រូបករណ៍​ឲ្យ​និស្សិត​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​

ថ្មីៗនេះសាកលវិទ្យាល័យហ្យប់សង ( Hyupsung University ) របស់កូរ៉េ បានធ្វើការប្រកាសជូន ដំណឹងស្ដីពីការផ្ដល់ឱកាសដល់សិស្ស និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េ ។

យោងតាមសេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងថាចំពោះលក្ខខណ្ឌនៃការជ្រើសរើស ៖
ឲ្យតែសិស្សនិស្សិតដែលមានបរិញ្ញាបត្រទុតិយភូមិ ( ប្រឡងជាប់មិនលើសពី ៦ ឆ្នាំ ) ឬ សញ្ញាបត្រដែលមានតម្លៃស្មើអាចប្រឡងបាន ( ចំពោះនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗក៏ដាក់ពាក្យបានដែរ ) ។

ចាំបាច់បេក្ខជនត្រូវមានមានសញ្ជាតិខ្មែរ,មានប្រវត្តិសិក្សាល្អនិងមានសុខភាពល្អ ។
បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ៖ ពាក្យសុំអាហារូបករណ៍ និងពាក្យសុំចូលរៀន ( មួយច្បាប់ )
សេចក្ដីថ្លៃងការនៃគោលបំណង ( Statement of Purpose សរសេរជាភាសាអង់គ្លេសយ៉ាងតិច៣៥០ ពាក្យ )

វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬសញ្ញាបត្រចុងក្រោយ ( មើមាន ) ថតចម្លង ( មួយច្បាប់ )
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ( មួយច្បាប់ )
សំបុត្រកំណើត ឬបញ្ជាក់កំណើតថតចម្លង ( មួយច្បាប់ )
សៀវភៅគ្រួសារថតចម្លង ( មួយច្បាប់ )
រូបថត ៤ គុណ ៦ ( មួយសន្លឹក )
ឯកសារចាំបាច់មួយចំនួនទៀត ។

រីឯកាលបរិច្ឆេទ និង ទីកន្លែងទទួលពាក្យគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៦ នៅសាលាភាសាកូរ៉េ អឹម ធី ធី អគារ ៤A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពត៌មានលម្អិតផ្សេងៗ សូមទាក់ទងទៅកាន់លេខ ០៩៦ ៧៧៦ ៧៧៧៧ ឬ ០៨៨ ៧៧៧៧ ៩២៧ និង អ៊ីមែល [email protected]នៅរៀងរាល់ម៉ោងធ្វើការ ៕

ប្រភព៖ pmhotnews

Loading...