ក្រសួង​ធន​ធាន​ទឹក​​​កំពុង​ធ្វើ​ការ​តម្លើង​​ស្ថានីយ​ឧតុនិយម​ស្វ័យប្រវត្តិ​ ​ចំនួន​១៥​​​ស្ថានីយ​បន្ថែម

រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងធ្វើការតម្លើងបន្ថែមនូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន១៥ស្ថានីយ ស្ថិតនៅតាមបណ្ដារាជធានីខេត្តចំនួន១៣។ នេះបើយោងតាមការឲ្យដឹងនៅលើទំព័រ Facebook របស់ ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា ក្រៅពីស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន១៥ស្ថានីយខាងលើ ក្រសួងក៏កំពុងធ្វើការតម្លើងបន្ថែមនូវស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ (Automatic Hydro-met Station) ចំនួន១៥ស្ថានីយ នៅលើបណ្ដាស្ទឹងមួយចំនួន ក្នុងខេត្តចំនួន០៤ ក្នុងនោះរួមមាន ស្ទឹងជីនិត-តាំងក្រសាំង ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងជីក្រែង និងស្ទឹងសង្កែ ។

សូមរម្លឹកថា ក្រសួងមានស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន២០ស្ថានីយ និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន១៥ស្ថានីយ ដែលកំពុងដំណើរការជាប្រក្រតីនៅតាមបណ្តារាជធានីខេត្តមួយចំនួន រួចមកហើយ ។ ដូចនេះ នៅចុងឆ្នាំ ២០១៦ ខាងមុខ ក្រសួងនឹងមានស្ថានីយឧតុនិយមស្វ័យប្រវត្តិ សរុបចំនួន៣៥ស្ថានីយ និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន៣០ស្ថានីយ ៕

ក្រសួង​ធន​ធាន​ទឹក​​​កំពុង​ធ្វើ​ការ​តម្លើង​​ស្ថានីយ​ឧតុនិយម​ស្វ័យប្រវត្តិ​ ​ចំនួន​១៥​​​ស្ថានីយ​បន្ថែម ក្រសួង​ធន​ធាន​ទឹក​​​កំពុង​ធ្វើ​ការ​តម្លើង​​ស្ថានីយ​ឧតុនិយម​ស្វ័យប្រវត្តិ​ ​ចំនួន​១៥​​​ស្ថានីយ​បន្ថែម

ប្រភព៖ kqube

  • ក្រសួង​ធន​ធាន​ទឹក​​​កំពុង​ធ្វើ​ការ​តម្លើង​​ស្ថានីយ​ឧតុនិយម​ស្វ័យប្រវត្តិ​ ​ចំនួន​១៥​​​ស្ថានីយ​បន្ថែម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: