​ល្ងាច​នេះ U16 ថៃ​ប៉ះ U16 ប៊្រុយណេ ខណៈ U16 ឡាវ ជួប ទីម័រ​ខាង​កើត​

​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFF U-16 Championship 2016 ​​តាម​ពូល B ​​ក្រុម​ U16 ថៃ​​ប៉ះ​​ក្រុម​ U16 ប្រ៊ុយណេ ​វេលា​ម៉ោង ​៣:៣០ ​និង U16 ឡាវ​ប៉ះ​ក្រុម​បាល់ទាត់​ U16 ទីម័រខាងកើត វេលា​ម៉ោង ៦:៣០​នាទី​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូច​គ្នា ​និង​​ផ្សាយ​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍ MY TV ។

 

​​​ល្ងាច​នេះ  U16 ថៃ​ប៉ះ U16 ប៊្រុយណេ ខណៈ  U16 ឡាវ ជួប ទីម័រ​ខាង​កើត​

U16 ថៃ

 

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Chaiyong Khumpian ​គ្រូ​បង្វឹក​ក្រុម​ U16 ​ថៃ ​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​មាន​​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​​ខុស​ៗ​គ្នា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​​ទោះ​បី​ប្រ៊ុយណេ​​មិន​ទាន់​រក​បាន​មួយ​គ្រាប់ និង​ចាញ់​ពីរ​ប្រកួត​ជាប់​ៗ​គ្នា​ក្ដី​ ក៏​លោក​​មិន​​មើល​ស្រាល​​ដៃគូ​នេះ​ឡើយ។

 

ស្រប​ពេល​លោក Muhammad Ali Bin Haji Mustapha ​គ្រូ​ U16 ប្រ៊ុយណេ ​ក៏​​បាន​លើក​ឡើង​​ដែរ​ថា ក្រុម​របស់​​លោក​ នឹង​វិវត្តន៍​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​ប៉ះ​ជើង​ខ្លាំង​​ណា​ក៏​ដោយ​ ក៏​ក្រុម​លោក​មិន​ប្រាកដ​ថា នឹង​​ប្រើ​ប្រព័ន្ធ​ការពារ​​ទាំង​ស្រុង​ដែរ​គឺ បង្កើត​ឱកាស​វាយ​បក​​យក​ឈ្នះ​ដៃគូ​វិញ​។

 

​ក្រុម​បាល់ទាត់ U16 ថៃ​​បើក​ឆាក​ប្រកួត​ទី​មួយ​លត់​ U16 ​​ទីម័រខាងកើត ៣-០។​ ខណៈ​ខាង​ U16 ប្រ៊ុយណេ​វិញ ​​ពីរ​ប្រកួត​កន្លង​ទៅ​ចាញ់​ ទីម័រខាងកើត ៣-០ និង​ចាញ់​ម្ចាស់​ផ្ទះ U16 កម្ពុជា ២-០៕

 

 ​ល្ងាច​នេះ  U16 ថៃ​ប៉ះ U16 ប៊្រុយណេ ខណៈ  U16 ឡាវ ជួប ទីម័រ​ខាង​កើត​U16 ប្រ៊ុយណេ

 

​ល្ងាច​នេះ  U16 ថៃ​ប៉ះ U16 ប៊្រុយណេ ខណៈ  U16 ឡាវ ជួប ទីម័រ​ខាង​កើត​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​