មុខងារ​ស្កេន​ប្រស្រី​ភ្នែក​​លើ Galaxy​ Note 7 នឹង​ដំណើរ​ការ​បែប​នេះ

Galaxy Note ជំនាន់​ថ្មី​នៅ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​បាន​លេច​ធ្លាយ​នា​ពេល​កន្លង​មក។ ក្នុង​ចំណោម​នោះ​​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ជា​មុខងារ​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។

 

មុខងារ​ស្កេន​ប្រស្រី​ភ្នែក​​លើ Galaxy​ Note 7 នឹង​ដំណើរ​ការ​បែប​នេះ

 

ជា​មួយ​​រូបភាព​ខាង​លើគេ​សន្និដ្ឋាន​ថា​​​ជាដំណើរ​ការ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​​លើ​ Galaxy Note 7 ដែល​អ្នក​ប្រើ​ប្រាស់​ត្រូវ​ដាក់​ទូរសព្ទ​​នៅ​ចម្ងាយ​ ២៥-៣៥ ស.ម​ ពី​ផ្ទៃ​មុខ ដោយ​បែរ​អេក្រង់​ឲ្យ​ចំ​ផ្ទៃ​មុខ។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​​ដាក់​ទីតាំង​ភ្នែក​ទាំង​សង​ខាង​ឲ្យ​ចំ​នឹង​រង្វង់​មូល​ពីរ​ ដែល​បង្ហាញ​លើ​អេក្រង់ ដើម្បី​ឲ្យ​មុខងារ​ ស្កេន​ប្រស្រី​ភ្នែក​ ​ចាប់​ផ្ដើម​ដំណើរការ។

 

រំលឹក​ថា​ Samsung នឹង​បង្ហាញ​ Galaxy Note 7 ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២ សីហា​ ​ដោយ​ធ្វើ​ឡើង​នៅ​ទីក្រុង​ New York សហរដ្ឋអាមេរិក៕

 

​​​​
ចុច​អាន៖ ច្បាស់​ ១០០% ​ហើយ​ពី​ឈ្មោះ​ Galaxy Note ជំនាន់​ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​​​​​​​​​