លោក ហូ​ឡង់ បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាពអាសន្ន៣ខែ​ទៀត និពន្ធដោយ : ថ្មីៗ       July-15-2016, 9:32 am         576

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ហូ​ឡង់ បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាពអាសន្ន៣ខែ​ទៀតប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) បានចាត់ទុក​សកម្មភាព​វាយប្រហារ​នៅ​ទីក្រុង Nice ក្នុង​ថ្ងៃ​បុណ្យជាតិ ជា​រឿង​ភេរវកម្ម។ ប្រធានាធិបតី​បារាំង និយាយ​ដែរ​ថា ចំនួន​អ្នកស្លាប់ បាន​កើន​ដល់៧៧នាក់​ហើយ។ នេះ​បើ​យោងតាម​ទូរទស្សន៍ CNN។

បន្ទាប់ពី​ការ​ប្រហារ​នៅ​ទីក្រុង Nice លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​បាន​ទៅដល់​ទីក្រុង​នេះភ្លាមៗ បញ្ជាក់ថា យើង​មិនអាច​បដិសេធថា នេះ​មិនមែនជា​សកម្មភាព​ភេរវកម្ម​ឡើយ។ បន្ថែម​ពីលើ​នេះ លោក ហូ​ឡង់ ក៏​ប្រកាស​វាយបក​លើ​លើ​ក្រុម​ភេរវ​ករ​ផងដែរ។

ក្នុង​សេចក្ដីថ្លែងការណ៍​ទៅកាន់​ប្រជាជាតិ លោក ហូ​ឡង់ បន្តទៀតថា វិធាន​ចាំបាច់​ទាំងអស់ នឹងត្រូវ​អនុវត្ត​ដើម្បី​ជួយ​ជនរងគ្រោះ ហើយ​សន្តិសុខ ក៏​នឹងត្រូវ​ពង្រឹង​បន្ថែម​ផងដែរ។ លើសពីនេះ លោក ហូ​ឡង់ បញ្ជាក់ថា ការដាក់​ប្រទេស​ក្នុងស្ថានភាព​មាន​អាសន្ន ដែល​ត្រូវផុត​នៅ​ខែ​នេះ នឹងត្រូវ​បន្ត​រយៈពេល​បី​ខែ​ទៀត។

ប្រធានាធិបតី​បារាំង បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ចាប់តាំងពី​មានការ​វាយប្រហារ​ភេ​វរ​កម្ម នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥ មក​ម្លេះ៕