ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ស្លាប់​ក្នុង​ទឹក​ស្រែក្បែរ​ផ្លូវ ​​ក្នុងខណ្ឌ​សែន​សុខ

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ស្លាប់​ក្នុង​ទឹក​ស្រែក្បែរ​ផ្លូវ ​​ក្នុងខណ្ឌ​សែន​សុខ



ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ ជាប់​ផ្លូវ​លេខ​១៩៦២ ភូមិ​ជាងទង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​(​សង់​)១​គ្រឿង ដែល​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្លាប់​ដោយសារ​គ្រោះ​ចរាចរណ៍ និង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ។​

លោក ម៉ក់ មី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំងធ្នង់​បាន​និយាយ​ថា​ សាកសព​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ តែ​អាច​នឹង​ស្គាល់​តាមរយៈ​ស្លាក​លេខ​ម៉ូតូ ភ្នំពេញ 1O 9501​ ដែល​នៅ​ក្បែរ​សាកសព​នោះ​៕

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​ស្លាប់​ក្នុង​ទឹក​ស្រែក្បែរ​ផ្លូវ ​​ក្នុងខណ្ឌ​សែន​សុខ