នគរបាល​ប៉ុស្តិ៍​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​នានា ​និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល

នគរបាល​ប៉ុស្តិ៍​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​នានា ​និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល



បន្ទាយមានជ័យ ៖ ​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ចំនួន​៨​រូប នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​និង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ជា​ស្នងការ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​ល្មើស​ច្បាប់​នានា​ និង​ បម្រើសេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេល។

ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក នាង ហាវ អភិបាលរងក្រុង​សិរីសោភ័ណ លោក​ចៅ សង្កាត់ និង​មន្ត្រី​នគរបាល​ជាច្រើន។

តាម​សេចក្តី​សម្រេច​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ​ដែល​អាន​ដោយ​លោក​វរសេនីយ៍ទោ​ម៉ក់ ឧ​ត្ត​ម នាយការិយាល័យ បុគ្គលិក ក្នុង​នោះ​សម្រេច ផ្ទេរ​ភារកិច្ច​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល សង្កាត់​ព្រះ​ពន្លា ជា​នាយប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ នគរបាល​សង្កាត់​កំពង់ស្វាយ​ និង ​ផ្ទេរ​ភារកិច្ច​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​សង្កាត់​កំពង់ស្វាយ ជា​នាយប៉ុស្តិ៍​រដ្ឋបាល នគរបាល​ព្រះ​ពន្លា​វិញ និង ត្រូវ​បាន​ប្រកាស​ ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ ថ្នាក់​នាយផ្នែក​១​រូប​,​នាយរង​ផ្នែក​៣​រូប ​និង ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​២​រូប។

បន្ទាប់ពី​ការ​លើក​ឡើង​របស់ លោក​អភិបាលរងក្រុង​សិរីសោភ័ណ​ក្នុង​ការ​កោតសរសើរ​ដល់​កម្លាំង​នគរបាល​ក្រុង​ និង​ ខេត្ត​ដែល​រក្សា​បាន​នៅ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បន្ថែម​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​នា​ពេល ត្រូវ​ខិតខំ​យកចិត្តទុកដាក់​លើ​តួនាទី​ភារកិច្ច​របស់​ខ្លួន បន្ថែម​ទៀត ពិសេស​ត្រូវ​បន្ត​ផ្សព្វផ្សាយ ពី​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព។

គ្រប់គ្រង​ពី​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្តាប់​ឲ្យ​បាន​រាល់​មុខសញ្ញា​ចេញពី​ពន្ធនាគារ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង និង​មុខសញ្ញា​ធ្លាប់​បង្ក​បទល្មើស​ចោរលួច ចោរប្លន់ ពិសេស គឺ​ក្តាប់​ឲ្យ​បាន​ពី​មនុស្ស​ចេញចូល​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​។ ជាមួយគ្នា​នោះដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ ក៏បាន​ក្រើនរំលឹក​ពី​តួនាទី​ របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​ត្រូវអនុវត្ត​នៅ​មូលដ្ឋាន​របស់​ខ្លួន​នោះ​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា នគរបាល​ប៉ុស្តិ៍​គឺជា​សេនាធិការ​ឲ្យ​ឃុំ សង្កាត់ រាល់​កិច្ច​នៅ​ក្នុង​មូលដ្ឋាន ដូច្នេះ​ដើម្បី​ឲ្យ​កិច្ច​ការងារ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​បាន​រលូន ទទួល​បាន​ជោគជ័យ គឺ​ត្រូវតែ មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ត្រូវ​បម្រើសេវា​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ និង​ទាន់​ពេល​វេលា ក្នុង​នោះ​ដែរ ​ត្រូវ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ប្រជាពលរដ្ឋ​គ្រប់​អាយុ ត្រូវ​ឲ្យ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ជាង​នេះ​ទៀត​នោះ​ គឺ​ត្រូវ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ៕

នគរបាល​ប៉ុស្តិ៍​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​នានា ​និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល នគរបាល​ប៉ុស្តិ៍​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​នានា ​និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល នគរបាល​ប៉ុស្តិ៍​ត្រូវ​គ្រប់គ្រង​មុខសញ្ញា​នានា ​និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល