លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ

លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ



ស្វាយរៀង ៖ អភិបាលខេត្ត​ស្វាយរៀង​លោក​ម៉ែន ​វិបុល ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០១៦ នេះ​បាន​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ និង ក្រុមយុវជន​ប្រមាណ​ជាង​៤០០នាក់ ​ចុះទៅ​ស្ទូង​ស្រូវ​ ជូន​ប្រជាពលរដ្ឋ​ ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង លើ​ផ្ទៃដី​២​ហិចតា។

លោក​ថាច់ ​រតនា ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ផ្ទៃដី​ដែល​អាជ្ញាធរ​ខេត្ត​ នាំគ្នា​ស្ទូង​នៅថ្ងៃនេះ​ មាន​ចំនួន​២​ហិច​តា ​ជា​ប្រភេទ​ស្រូវ​ផ្កា​រំដួល​។ ហើយ​នៅ​ទូទាំង​ខេត្ត​រហូតមកដល់​ថ្ងៃនេះ​សម្រេច​ស្ទូង​ និង ​ពង្រោះ​បាន​ជាង​៨​ម៉ឺន​ហិច​តា​ ស្មើ​និង​៥០%​ នៃ​ផែន​ការដែល​គ្រោងទុក​នោះ​មាន​ចំនួន​១៦​ម៉ឺន​ហិច​តា​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ទៅ​លើស​ចំនួន​៤០០​ហិច​តា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​ និង​បញ្ចប់​ការងារ​ស្ទូង​ ពង្រោះ​នេះ​ឲ្យ​ហើយ​នៅ​បំណាច់​ចុងខែ​កញ្ញា​ខាងមុខនេះ​ផងដែរ​។

លោក​ថាច់ ​រតនា ​បាន​បន្ត​ទៀត​ថា ​ឆ្នាំនេះ​អំណោយផល​ជាង​ឆ្នាំទៅ​ព្រោះ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​ទូទាំង​ខេត្ត​ដូច្នេះ​ហើយ​ទើប​កសិករ​រុះ​រាន់​ពង្រោះ​ និង ​ស្ទូង​បានជា​បន្តបន្ទាប់។

លោក​ ម៉ែន ​វិបុល ​អភិបាលខេត្ត​ បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​សូម​ធ្វើការ​កោតសរសើរ​ ដល់​មន្ត្រីរាជការ​ និង ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ យុវជន​ដែល​បាន​នាំ​គ្នា​មក​ចុះ​ជួយ​ស្ទូង​ស្រូវ ​ជូន​ប្រជាពលរដ្ឋ ​ហើយ​ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ ពី​ស្មារតី​យកចិត្តទុកដាក់ ​និង​សាមគ្គីភាព​គ្នា​ជាមួយ​ពលរដ្ឋ ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម ​ឲ្យ​កាន់តែ​រីកចម្រើន​ក្នុង​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​សមរម្យ ​របស់​ពលរដ្ឋ ​និង ​សង្គមជាតិ​ផង​ដែរ​។

លោក​ ម៉ែន​ វិបុល​ ក៏បាន​ធ្វើការ​ជំរុញ​ដល់​ពលរដ្ឋ​ ត្រូវ​នាំគ្នា​រុះ​រាន់​ធ្វើស្រែ​ឲ្យ​ទាន់​រដូវ​កាល​ និង​ចេះ​រើស​ប្រើប្រាស់​ពូជស្រូវ ​ដែល​មាន​ទិន្នផល​ច្រើន​ ចំណាយ​តិច​ ព្រម​ទាំង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះធម្មជាតិ​ផ្សេងៗ ខ​ណៈ​ដែល​មាន​ភ្លៀង​ផ្គរ​រន្ទះ​ ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

សូម​បញ្ជាក់​ថា ​លោក​ ម៉ែន ​វិបុល ​បាន​ចែក​គ្រាប់​ពូជ​សណ្តែក ពោត​ដល់​ពលរដ្ឋ​៦០​គ្រួសារ​ក្នុង​ភូមិ​ឫស្សី​ជួរ​ ដើម្បី​ទុក​ដាំ​នៅ​រដូវរំហើយ​ផងដែរ៕

លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ លោក​ម៉ែន ​វិបុល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ ​និងយុវជន​ ចុះទៅ​ជួយ​ស្ទូង​ស្រូវ​​ប្រជាពលរដ្ឋ