កម្មករ​រោងចក្រ​ម្នាក់ បើក​ម៉ូតូ​ទាំង​ស្រវឹង​ ជិះ​ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ​ស្លាប់​

កម្មករ​រោងចក្រ​ម្នាក់ បើក​ម៉ូតូ​ទាំង​ស្រវឹង​ ជិះ​ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ​ស្លាប់​

ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ស្រែ​ ជាប់​ផ្លូវ​លេខ​១៩៦២ ស្ថិត​ក្នុង​ភូមិ​ជាងទង​ សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​(​សង់​)១​គ្រឿង ដែល​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ស្លាប់​ដោយសារ​គ្រោះ​ចរាចរណ៍ និង​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក ម៉ក់ មី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ក្រាំងធ្នង់​បាន​និយាយ​ថា ករណី​នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​នៅ​ក្បែរ​សាកសព​មាន​ស្រា​បៀរ​មិនទាន់​ប្រើប្រាស់​ចំនួន​៧​កំប៉ុង ​ដែល​បន្សល់ទុក​នៅ​ទីនោះ រួម​នឹង​មិត្តភ័ក្ដិ​សព​បាន​បំភ្លឺ​អះអាង​ថា មុន​ពេល​កើតហេតុ​ ពួក​គេ​បាន​ជួបជុំគ្នា​ផឹកស៊ី និង​​ច្រៀង​ខារ៉ាអូខេ ហើយ​នៅ​ក្នុង​ហាង​មាន​គ្នា​ចំនួន​៤​នាក់​ តែ​បាន​បែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​កាលពី​វេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​១៤​កក្កដា។​

តាម​ស្ថានភាព​ជាក់ស្ដែង នៅ​កន្លែង​កើត​គ្រោះថ្នាក់​នោះ ជនរងគ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​ម៉ូតូ​មាន​ស្នាម​បែក​ខាងមុខ និង​មួក​ការពារ​សុវត្ថិភាព​ក៏​បែក​នៅ​ជាប់​នឹង​ក្បាល​សាកសព​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក​ និង​មាន​ស្រា​បៀរ​ចំនួន​៨​កំប៉ុង​ផងដែរ។

សាកសព ​ត្រូវ​មិត្តភ័ក្ដិ​រាយការណ៍​ថា ឈ្មោះ ស៊ីម អាយុ​ប្រហែល​៣៥​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ​កាត់ដេរ យីហោ អឹម​ខេ (MK)​ នៅ​ម្តុំ​សាលា​កូរ៉េ ផ្លូវ​ទំនប់​កប់​ស្រូវ និង​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​នៅ​សង្កាត់​ចាក់​អង្រែ។​ ចំណែក​នៅ​ក្នុង​ខ្លួន​សាកសព​មាន​លុយ​២​ម៉ឺន​រៀល ​និង​៥០​ដុល្លារ ព្រមទាំង​ខ្សែក​មាស​១​ខ្សែ​ទៀត​ផង​ដែរ​។

សាកសព ​ត្រូវ​បាន​ប៉ូលិស​ផ្នែក​បច្ចេកទេស​ត្រួតពិនិត្យ​សព​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ជុំ​​ក្នុង​សង្កាត់​ក្រាំងធ្នង់​ ដើម្បី​រង់ចាំ​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក តែ​ម៉ូតូ​របស់​សាកសព​ម៉ាក​ហុងដា​ឌ្រី​ម​(​សង់​)១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1O 9501 ​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ក្រាំងធ្នង់​ជា​បណ្ដោះអាសន្ន​៕