សម្ភាស​បង​ប្អូន​ភ្លោះ​ដែល​ជិតស្និទ្ធ​នឹង​លោក កែម ឡី ក្រោយ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស

បង​បង្អូន​ភ្លោះ​ជា​សកម្មជន​ព្រៃឡង់ និង​ជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក កែម ឡី បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ព្រឹក​ថ្ងៃ​១៤ ខែ​កក្តដា ដោយ​ហេតុ​តែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ក្រោយ​ឃាតក​បាញ់​ផ្ដាច់​ជីវិត​លោក កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

បង​ប្អូន​ភ្លោះ​ឈ្មោះ ជុំ ហួត និង ជុំ ហួរ បាន​ជួប​លោក កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា គឺ​១​ថ្ងៃ​មុន​ការ​បាញ់​សម្លាប់​លោក កែម ឡី នៅ​កន្លែង​ដដែល ដែល​ពួកគាត់​បាន​ជួប​គ្នា គឺ​ហាង​កាហ្វេ​ស្តាម៉ាត (Star Mart) នៅ​ក្នុង​ស្ថានីយ​សាំង​កាល់តិច កែង​ស្តុប​បូកគោ។ អ្នក​ទាំង​ពីរ​បញ្ជាក់​ថា មាន​ណាត់​ជួប​ជាមួយ​លោក កែម ឡី នៅ​ម៉ោង ១០​ព្រឹក នៅ​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​ម៉ោង​ប្រមាណ​ជិត ៩។

ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី យុវជន​ទាំង​ពីរ​នាក់​ប្ដេជ្ញា​ថា នឹង​បន្ត​បេសកកម្ម​ពី​លោក កែម ឡី ដែល​ការ​ប្រកាស​ប្ដេជ្ញា​នោះ ត្រូវ​បាន​គេ​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក (Facebook)។

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក ជុន ច័ន្ទបុត្រ និង​បង​ប្អូន​ភ្លោះ​ទាំង​២ នាក់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។