Barcelona កំពុង​មាន​គម្រោង​ក្នុង​ការ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ At Madrid

ថ្មីៗនេះក្លឹប Barcelona ត្រូវបានគេដឹងកំពុងផ្ដោតគោលដៅទៅលើខ្សែប្រយុទ្ធវ័យ២២ឆ្នាំរបស់ក្លឹប AT Madrid គឺកីឡាករ Luciano Vietto ។

គោលបំណងរបស់ក្លឹប Barcelona រំពឹងថានាំយកកីឡាករ Vietto ដើម្បីមកធ្វើជាខ្សែប្រយុទ្ធបម្រុងទុកជំនួស Lionel Messi , Luis Suarez ,ឬ Neymar នៅពេលពួកគេប្ដូរចេញឬមានរបួស ។ តែយ៉ាងណាតាមការសន្និដ្ឋានគេជឿថាក្លឹប Barcelona អាចនឹងត្រូវចំណាយប្រមាណជា២៥លានអឺរ៉ូដើម្បីទិញផ្ដាច់កុងត្រារបស់ Vietto ជាមួយក្លឹប AT Madrid ។

សូមបញ្ជាក់ថាកីឡាករ Vietto ត្រូវបានក្លឹប AT Madrid ទិញពីក្លឹប Villareal ក្នុងតម្លៃប្រមាណជា២០លានអឺរ៉ូ ប៉ុន្តែតាំងពីចូលរួមជាមួយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមិនសូវបានលេងដិតដល់ទេ ហើយក្នុងការបង្ហាញខ្លួនប្រមាណ១៩ប្រកួតរូបគេបានស៊ុតបញ្ចូលទីចំនួន៣គ្រាប់ ។

គួររំលឹកផងដែរមុនពេលផ្លាស់មកលេងជាមួយក្លឹប AT Madrid កីឡាករ Vietto គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចដោយគេបានស៊ុតបញ្ចូលទីដល់ទៅ២០គ្រាប់ក្នុងការបង្ហាញខ្លួន៤៨ប្រកួតឲ្យក្លឹប Villareal ។ ដូចនេះគេគិតថាទម្រង់ខ្សែប្រយុទ្ធរូបនេះនឹងអាចត្រលប់មកល្អវិញបើសិនជាគេបានចូលលេងទៀងទាត់នោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Barcelona កំពុង​មាន​គម្រោង​ក្នុង​ការ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ At Madrid已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កីឡា
Tags: