ផ្តាសាយ មិនដឹង​ថា​តម​អី​មែន​ទេ​? អាន​អត្ថបទ​នេះ​សិន​ទៅ ដឹង​ហើយ​!!!

ផ្តាសាយ មិនដឹង​ថា​តម​អី​មែន​ទេ​? អាន​អត្ថបទ​នេះ​សិន​ទៅ ដឹង​ហើយ​!!!


ផ្តាសាយ មិនដឹង​ថា​តម​អី​មែន​ទេ​? អាន​អត្ថបទ​នេះ​សិន​ទៅ ដឹង​ហើយ​!!!

​មនុស្ស​គ្រប់រូប តែងតេ​មាន​អាការៈ​ក្តៅ​ក្នុង និង​ផ្តាសាយ​ដោយសារ​វីរុស ហើយ​ភាគច្រើន​កើតឡើង ដោយសារ​ការ​ចាញ់​អាកាសធាតុ​ជាដើម​។ រឿង​នេះ​ដោយសារ​តែ​ពួកគេ កំពុងតែ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ ដូច្នេះ ការ​ញ៉ាំ​អាហារ គឺជា​រឿង​សំខាន់ ដើម្បី​អ្នក​អាច​ធ្វើឲ្យ​រាងកា​យឆាប់​ជា តាមរយៈ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​វិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ តើ​អ្នក​ដឹងថា គួរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​ទេ ទើប​ជំងឺ​ផ្តាសាយ​ឆាប់​ជា​វិញ​?

សាច់​
ត្រី សាច់គោ និង​សាច់ក្រក គឺជា​អាហារ​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ហើយ​ក៏​ពិបាក​រំលាយ​ដែរ ដូច្នេះ អ្នក​មិន​ត្រូវ​ញ៉ាំ​វា នៅពេល​កំពុង​តែ​ក្តៅខ្លួន​ឡើយ​។

អាហារ​ឆា ឬ​ចៀន​
អាហារ​ឆា ឬ​ចៀន នឹង​ធ្វើឲ្យ​មាន​ការ​រលាក ដោយសារ​តែ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។ រឿង​នេះ​ក៏​អាចឲ្យ ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បានដែរ ដូច្នេះ ធ្វើយ៉ាងណា ឲ្យ​កូន​អ្នក​ញ៉ាំ​អាហារ​ណា​ផ្សេង​ពីនេះ ដែល​ផ្តល់​សុខភាព​វិញ​ទៅ​។

ទឹក​ផ្លែឈើ​កំប៉ុង​
ទឹក​ផ្លែឈើ​កំប៉ុង ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​ច្រើន ដែល​វា​អាច​កាត់បន្ថយ សមត្ថភាព​របស់​កោសិកា​គ្រាប់​ឈាមស ក្នុង​ការប្រឆាំង​នឹង​ជំងឺ​បាន​។ តែ​អ្នក​ជ្រើសរើស​ទឹក​ផ្លែឈើ​ស្រស់ ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ និង​មាន​អនាម័យ​បាន​។

កាហ្វេ ឬ​តែ​
ការ​ក្តៅខ្លួន អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។ កាហ្វេ និង​តែ ក៏​ដើរតួ​ជា​ហេតុផល​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ ដូច្នេះហើយ ភេសជ្ជៈ​ទាំងនេះ គឺជា​រឿង​ដែល​ត្រូវ​ចៀសវាង​ហើយ​។ បើសិន​ជា​ត្រូវ​ញ៉ាំ​វា​មែន​នោះ អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​បន្ថែម​ឲ្យបាន​ច្រើនផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។