ពិធី​ការិនី​មិន​ចង់​ឲ្យ Justinចូល​កម្មវិធី​ខ្លួន​ព្រោះ​ចរិត​ញ៉ែ​គ្មាន​ប្រណី​តាំង​ពី​អាយុ​៧​ឆ្នាំ

ជា​ថ្មី​ម្ដង​ទៀត តារា​កំប្លែង​និង​ពិធី​ករ​ទូរទស្សន៍​អាមេរិក Chelsea Handler បាន​លើក​ឈ្មោះ​តារ​ចម្រៀង​វ័យ​ក្មេង Justin Bieber ​មក​និយាយ​ឡើង​វិញ​ព្រោះ​ចរិត​ពូកែ​ចែចង់​ស្រី​​របស់​គេ។

 

ពិធី​ការិនី​មិន​ចង់​ឲ្យ Justinចូល​កម្មវិធី​ខ្លួន​ព្រោះ​ចរិត​ញ៉ែ​គ្មាន​ប្រណី​តាំង​ពី​អាយុ​៧​ឆ្នាំ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ពិធី​ការិនី​អាមេរិក Chelsea Handler បាន​ចូល​រួម​ជជែក​កម្សាន្ត​ក្នុង​កម្មវិធី The Hosts។ ក្នុង​កម្មវិធី​នេះ តារា​វ័យ ៤១​ឆ្នាំ​ត្រូវ​បាន​គេ​សួរ​ថា​តើ​នាង​ចង់​អញ្ជើញ​តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ​ក្នុង​កម្មវិធី​របស់​ខ្លួន​ដែរ​ឬ​អត់? គ្រាន់​តែ​ឮ​សំនួរ​នេះ​ភ្លាម Chelsea បាន​តប​ថា៖ “ខ្ញុំ​គិត​ថា​គេ​គឺ​ជា​ភ្ញៀវ​កិត្តិយស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​អារម្មណ៍​ជាង​គេ។ ឲ្យ​តែ Justin ​ចូល​កម្មវិធី​របស់​ខ្ញុំ​ម្ដង​ៗ គេ​តែង​តែ​ញ៉ែ​ខ្ញុំ​ជា​និច្ច​ហើយ​កាល​នោះ​តារា​រូប​នេះ​មាន​អាយុ​ទើប​តែ​៧​ឆ្នាំ​ប៉ុណ្ណោះ។ ខ្ញុំ​ដឹង​ថា​ចរិត​បែប​នេះ​វា​គឺ​ជា​ធម្មជាតិ​របស់​ក្មេង​ប្រុស តែ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គឺ​ជា​អ្នក​ទោស​ម្នាក់”៕

 

ពិធី​ការិនី​មិន​ចង់​ឲ្យ Justinចូល​កម្មវិធី​ខ្លួន​ព្រោះ​ចរិត​ញ៉ែ​គ្មាន​ប្រណី​តាំង​ពី​អាយុ​៧​ឆ្នាំ

 

ចុចអាន៖Justin Bieber បញ្ចេញ​គូទ​លើ​គោក​ពេល​ទៅ​លេង​សមុទ្រ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
mirror