Nicky Wu ស្រក់​ទឹក​ភ្នែក​​ ក្រោយ​ស្ដាប់​​សម្ដី​ម្ដាយ​និយាយ​ពី​អតីតកាល​ដ៏​កម្សត់​

តារា​ចម្រៀង​និង​សម្ដែង​តៃវ៉ាន់ Nicky Wu បាន​សម្រក់​ទឹក​ភ្នែក​ក្នុង​កម្មវិធី​​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មួយ​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​ម្ដាយ​របស់​ខ្លួន​និយាយ​រឿង​អតីត​កាល​ដែល​មិន​បាន​មើល​ថែ​​កូន​ឲ្យ​គ្រប់​ជ្រុងជ្រោយ ​។

 

Nicky Wu ស្រក់​ទឹក​ភ្នែក​​ ក្រោយ​ស្ដាប់​​សម្ដី​ម្ដាយ​និយាយ​ពី​អតីតកាល​ដ៏​កម្សត់​

 

អំឡុង​ពេល​នោះ អ្នក​ផលិត​កម្មវិធី​បាន​ធ្វើ​វីដេអូ​​សារ​ពិសេស​មួយ​របស់​ម្ដាយ Nickyផ្ញើ​មក​កាន់​កូន និយាយ​អំពី Nicky តែងតែ​ជួប​បញ្ហា​​ច្រើន​កាល​នៅ​ពី​តូច។ ហើយ​អ្នក​ស្រី​តែង​បារម្ភ​ពី​​ការ​រស់នៅ​របស់​កូន​ ពេល​ដែលNicky​ នៅ​ឆ្ងាយ​​ពី​អ្នក​ស្រី។

 

សារ​ទាំង​មូល​របស់​​ម្ដាយ​តារា​វ័យ​៤៥​បាន​និយាយ​មក​កាន់​កូន​​ថា​៖”ម្ដាយ​មិន​បាន​មើលថែ​កូន​ឲ្យ​បាន​ល្អ​ ហើយ​កូន​មិន​ដែល​ប្រាប់​ម្ដាយ​ទោះ​ធ្លាក់​ខ្លួន​ឈឺ​ក៏​ដោយ ដូចនេះ​ធ្វើ​ឲ្យ​ម្ដាយ​មិន​សូវ​បារម្ភ​ពី​កូន។ កូន​ដឹង​ពី​ការ​ថែរក្សា​​ចំពោះ​អ្នក​ដ៏​ទៃ ប៉ុន្តែ​មិន​ដឹង​ពី​ការ​ថែរក្សា​ពី​ខ្លួន​ឯង”។ បន្ទាប់​ពី​ឃើញ​​វីដេអូ​សារ​នោះ​ភ្លាម Nickyបាន​ស្រក់​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​មុខ​ទស្សនិកជន។

 

Nicky Wu ស្រក់​ទឹក​ភ្នែក​​ ក្រោយ​ស្ដាប់​​សម្ដី​ម្ដាយ​និយាយ​ពី​អតីតកាល​ដ៏​កម្សត់​

 

នា​ពេល​កន្លង​ទៅ​​ម្ដាយ​របស់ Nicky​ក៏​ធ្លាប់​លើក​ឡើង​អាណិត​ដល់​កូន​ប្រសា​ចាស់ Yashu Ma ដែល​មិន​បាន​រៀបការ​ធំដុំ​ដូច​កូនប្រសា​ថ្មី Liu Shishi ដោយ​សារ​គ្រា​នោះ Nickyនិង Yashuស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក៕

 

ចុចអាន៖ម្ដាយ Nicky Wu នឹក​អាណិត​កូន​ប្រសា​ចាស់​ដែល​គ្មាន​មង្គល​ការ​ដូច Liu Shishi

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop