ចង់​បាន Lexus RX មួយ​ទឹក គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០០០ ឡើង

Lexus មិនថាមួយទឹកឬថ្មីនៅតែជាម៉ាករថយន្តដែលពលរដ្ឋខ្មែរនិយមទិញជិះ។ ប៉ុន្តែបើប្រិយមិត្តមានចង់បាន Lexus RX 300 មួយទឹកយកមកប្រើ គួរទិញចាប់ពីស៊េរីឆ្នាំ ២០០០ ឡើង។

ចង់​បាន Lexus RX មួយ​ទឹក គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០០០ ឡើងLexus RX 300 ស៊េរីឆ្នាំ ២០០២

ចំពោះការលើកឡើងដូច្នេះ លោក គីម ហួតថៅកែហ្ការ៉ាស់កែច្នៃរថយន្ត VKH អះអាងថា គ្រឿងម៉ាស៊ីននិងប្រព័ន្ធផ្នែកខាងក្នុងរថយន្ត Lexus RX 300 ស៊េរី ១៩៩៩ មិនសូវទំនើបនិងធន់ដូចពពួកស៊េរីចាប់ពី ឆ្នាំ ២០០០ ឡើយ។

ផ្អែកតាមបទពិសោធន៍យូរឆ្នាំជាមួយរថយន្ត អ្នកជំនាញរូបនេះ បន្ថែមថាត្រកូល RX 300 ស៊េរីក្រោមឆ្នាំ ២០០០ ស៊ីសាំងខ្លាំង ដោយសារម៉ាស៊ីនវាធំហើយគ្រឿងម៉ាស៊ីនរាងចាស់។ លោកថា ស៊េរីចាប់ពីឆ្នាំ ២០០០ ឡើង សមល្មមអាចទិញប្រើ ព្រោះគ្រឿងម៉ាស៊ីននិងប្រព័ន្ធផ្សេងទំនើប ធន់ និងស៊ីសាំងតិចជាងដោយចម្ងាយផ្លូវ ១០០គ.ម ស៊ីសាំងប្រមាណពី ១៣ ទៅ ១៤ លីត្រ។

ចំពោះ Lexus RX 300 ស៊េរី ១៩៩៩ តម្លៃប្រហែលជាង ១១ ៥០០ ដុល្លារ, ស៊េរី ២០០០ តម្លៃខ្ទង់ជាង ១៣ ០០០ ឯស៊េរី ឆ្នាំ ២០០២ ប្រហែលជាង ១៥ ០០០ ដុល្លារ៕

ប្រភព៖ sabay

  • ចង់​បាន Lexus RX មួយ​ទឹក គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០០០ ឡើង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: