អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT ខេត្តកំពង់ស្ពឺ បានផ្ដល់អាហារូបករណ៍ចំនួន ៦៤កន្លែង លើជំនាញ IT (Software Engineering) រយៈពេល០៤ឆ្នាំ សម្រាប់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០១៦ នេះ។

អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦

លក្ខខ័ណ្ឌនៃអាហារូបករណ៍៖
– ជាសិស្សដែលប្រលងជាប់ថ្នាក់ទី១២ ឆ្នាំ២០១៦ (ធ្វើតេស្តអាហារូបករណ៍មុន)
– មានចំណាប់អារម្មណ៍លើជំនាញ IT (Software Engineering)
– នឹងត្រូវឆ្លងកាត់ការធ្វើតេស្តសរសេរ (គណិតវិទ្យា និង IQ)
– នឹងត្រូវឆ្លងកាត់ការធ្វើតេស្តផ្ទាល់មាត់ បន្ទាប់ពីប្រលងជាប់ការសរសេរ

អត្ថប្រយោជន៍នៃអាហារូបករណ៍៖
– ថ្លៃសិក្សារយៈពេល ៤ឆ្នាំពេញ
– កន្លែងស្នាក់នៅរួមគ្នាជាមួយសិស្សដទៃទៀត
– អាហារ ៣ពេលក្នុងមួយថ្ងៃ
– មធ្យោបាយធ្វើដំណើរទៅមកភ្នំពេញ និង KIT
– សម្ភារៈសិក្សា
– ឱកាសធ្វើការនៅប្រទេសជឿនលឿនក្រោយបញ្ចប់ការសិក្សា

កាលបរិច្ឆេទចុះឈ្មោះ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦
កាលបរិច្ឆេទប្រលង៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦

សិស្សថ្នាក់ទី១២ ឆ្នាំ២០១៦ ត្រូវដាក់ពាក្យធ្វើតេស្តមុន ប្រសិនបើធ្វើតេស្តជាប់ ត្រូវរង់ចាំលទ្ធផលបាក់ឌុបនៅខែសីហាទៀត។ ទីតាំងនៃការធ្វើតេស្ត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស IFL៕

ប្រភព៖ sabay

  • អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: