អត្រា​មនុស្ស​ស្លាប់ ​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​តែ​មាន​កម្រិត​ខ្ពស់ ​

អត្រា​មនុស្ស​ស្លាប់ ​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​តែ​មាន​កម្រិត​ខ្ពស់ ​

តាកែវ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​ និង​រងរបួស​ចំនួន​៣៤៤​នាក់ ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។

បើ​តាម​របាយការណ៍​របស់​លោក ប៉ុក ពល​រិ​ទ្ធិ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​តាកែវ​បាន​បង្ហាញ​ថា រយៈពេល​៦​ខែ នៅ​ទូទាំង​ខេត្ត​តាកែវ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៦៣​លើក លើ​១៦៦​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ គឺ​ថយ​ចុះ​ចំនួន​៣​លើក បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​សរុប​ចំនួន​៣៤៤​នាក់ លើ​៣៥៤​នាក់ ក្នុង​នោះ​ប្រុស​២៦៧​នាក់ ស្រី​៧៧​នាក់ ថយ​ចុះ​១០​នាក់ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៧៣​នាក់ លើ​៧៧​នាក់ ប្រុស​៦៤​នាក់ ស្រី​៩​នាក់ ថយ​ចុះ​៤​នាក់ រង​របួស​ធ្ងន់​១៥៧​នាក់ លើ​១៥៥​នាក់ ប្រុស​១២៤​នាក់ ស្រី​៣៣​នាក់ កើន​ឡើង​ចំនួន​២​នាក់ រង​របួស​ស្រាល​១១៤​នាក់ លើ​១២២​នាក់ ប្រុស​៧៩​នាក់ ស្រី​៣៧​នាក់ ថយ​ចុះ​៨​នាក់។

បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៨១​គ្រឿង លើ​២៨៥​គ្រឿង ថយ​ចុះ​៤​គ្រឿង រថយន្ត​តូច​ចំនួន​៥០​គ្រឿង លើ​៤៩​គ្រឿង រថយន្ត​ធំ​២៧​គ្រឿង ​លើ​២១​គ្រឿង ម៉ូតូ​ចំនួន​១៨៨​គ្រឿង លើ​២៨៩​គ្រឿង យាន​ផ្សេងៗ​ចំនួន​១៦​គ្រឿង ​លើ​២៦​គ្រឿង។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា មូលហេតុ​បណ្ដាលមកពី​កត្តា​មនុស្ស​១៦០​ករណី កត្តា​យានយន្ត​៣​ករណី ក្នុង​នោះ បើកបរ​ជែង​រងគ្រោះថ្នាក់​៥៣​ករណី បើកបរ​ក្នុង​ល្បឿន​លឿន​៤៥​ករណី មិន​គោរព​សិទ្ធ​អាទិភាព​៣០​ករណី បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​១៤​ករណី បត់​ឆ្វេង​ ឬ​ស្តាំ​១០​ករណី មិន​ប្រកាន់​ស្ដាំ​៩​ករណី និង​គ្រោះថ្នាក់​ផ្សេងៗ​២​ករណី។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦៣​ករណី​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​សម្រុះ​សម្រួល​រួចរាល់​ចំនួន​១១៧​ករណី កំពុង​អង្កេត​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ចំនួន​២៤​ករណី និង​បញ្ជូន​ឡើង​តុលាការ​បាន​ចំនួន​២២​ករណី​៕