លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​តាម​ចងកម្ម​ពៀរ​ជាមួយ​រដ្ឋ​អ៊ីស្លាម​

6 Videos


បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សចំនួន ៨០ នាក់ និង ៦៨ នាក់ផ្សេងទៀតរងរបួស នៅក្នុងកំឡុងពេលទិវា «Bastille Day» ប្រចាំឆ្នាំរបស់ប្រជាជនបារាំងដែលបានរៀបចំឡើងនៅក្នុងទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង កាលពីយប់ម៉ិញនេះរួចមក ជនដៃដល់ត្រូវបានសម្លាប់ដោយក្រុមប៉ូលិស និង ត្រូវបានគេសន្និដ្ឋានថា ជាទង្វើរបស់ក្រុមសាសនានិយម ISIS ប៉ុន្តែទោះជាយ៉ាងណានៅមិនទាន់មានការចេញមុខបកស្រាយពីសំណាក់ក្រុម ISIS នេះឡើយ ។

P9

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​តាម​ចងកម្ម​ពៀរ​ជាមួយ​រដ្ឋ​អ៊ីស្លាម​

ថ្វីបើមិនទាន់ប្រកដមុខសញ្ញាអ្នកនៅពីក្រោយខ្នងនៃរឿងភេរវកម្មដែលកើតឡើងក្នុងប្រទេសបារាំងកាលពីយប់ម៉ិញនេះយ៉ាងណាក្ដី ក៏លោកប្រធានាធិបតីបារាំង Francois Hollande បានសន្យាថានឹងពង្រឹងតួនាទីប្រទេសរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី អោយបានដាច់ខាត ។ លោក Francois Hollande បានបន្ថែមថា « យើងនឹងពង្រឹងបន្ថែមទៀតនូវសកម្មភាពរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ប្រទេសស៊ីរី… យើងនឹងបន្តចងកម្មពៀរដល់អ្នកដែលវាយប្រហារពួកយើងនៅលើទឹកដីរបស់យើង…» លោក Francois Hollande និយាយបែបនេះគឺចង់សំដៅទៅលើក្រុមរដ្ឋអ៊ីស្លាមពេញទំហឹងតែម្ដងមិនថាតែប្រទេសអ៊ីរ៉ាក់ ឬ ប្រទេសស៊ីរីឡើយ ៕ (ប្រភព៖ តេឡេក្រាប) កុសល

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​តាម​ចងកម្ម​ពៀរ​ជាមួយ​រដ្ឋ​អ៊ីស្លាម​
លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​តាម​ចងកម្ម​ពៀរ​ជាមួយ​រដ្ឋ​អ៊ីស្លាម​