រដ្ឋបាលព្រៃឈើខេត្តក្រចះ ឃុបឃិតឈ្មួញឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ គ្មានអ្នណាហ៊ានក្អក

រដ្ឋបាលព្រៃឈើខេត្តក្រចះ  ឃុបឃិតឈ្មួញឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ គ្មានអ្នណាហ៊ានក្អក

ខេត្តក្រចេះ​ ៖ ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង តួនាទី​ជាម​ន្ត្រី​យោធា​នៅក្នុង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​២០៤ បាន​ដឹកជញ្ជូន​ឈើ​ ​រា​ល់​​ថ្ងៃ-យប់ ​គឺ​ដឹកឈើ​ប្រណិត​តាម​រថយន្ត​សាំ​យ៉ុង ​ឬ​តា​កូ​ម៉ា​ក្នុង​១​ថ្ងៃ​ចំនួន​៤​គ្រឿង​ទៅ​៦​គ្រឿង​ ចេញពី​តំបន់​ឃុំ​រលួស​មាន ជ័យ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​តាមផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះទៅកាន់ ប្រ​ទេ​ស​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ​ និង​ស្រុក​ស្នួល​យ៉ាង​រលូន​ ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ​ សង្ស័យ​មានការ​បើកដៃ​ពីសំណាក់​សមត្ថកិច្ច​តាម​ដងផ្លូវ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​ លោក ទ្រី សុភក្ត័ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និងលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ  ។

​សេចក្តីរាយការណ៍​បន្ត​ទៀតថារៀងរាល់ថ្ងៃ-​យប់​គឺគេឃើញក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់ដែល គេស្គាល់ឈ្មួញឈ្មោះ សន ឈឿង ហៅ(ប៉ាអ៊ូខុង)ជាមន្ត្រីយោធា នៅវរៈសេនាតូចការពារព្រំដែនលេខ ២០៤ ​ ដឹកតាម​រថយន្ត​រថយន្ត​សាំ​យ៉ុង​ចំនួន និង​រថយន្ត​ធុន​ដ្រា​ចំនួនពី៤ទៅ៦គ្រឿង ដឹកឈើ​ចេញពី​តំបន់​ឃុំ​រលួស​មានជ័យ ក្នុងស្រុក​សំបូរ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ សំដៅទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​នោះទេ ។​

 ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​មាន​ធ្នង់ បេង​ចេញពី ស្រុក​សំបូរ តាម​រថយន្ត​ទំនើបៗ​ឡើងមក​ខេត្តក្រចេះ​ឆ្ពោះទៅ​ប្រទេស​វៀតណាម គឺ​មិន​លោះ​ថ្ងៃ​ណា​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មា​ន​រន្ទះបាញ់ ឬ​ខ្យល់ព្យុះ​ក៏ ឈ្មោះ សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​)​នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។ ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពេលខ្លះ​ មិនដែល​ហ៊ាន​ត្រួតពិនិត្យ ឬ​ហើប​​មាត់​ ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ឈ្មោះ សន ឈឿង ហៅ(ប៉ាអ៊ូខុង)ពិសេស​គឺនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ​គឺ​ទី​១​ដោយសារតែ លោក ​សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​)​មាន​លុយ​បិទ​​មាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២ លោក លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) មាន​ស្បែក​ជា​យោធា​និង​មានការបើកដៃពីសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើខេត្តក្រចេះមាន លោក ទ្រី សុភក្ត័ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនិងលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ  លូកដៃទទួលលុយជាថ្នូរមិនបង្ក្រាប ។

លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា នៅក្នុង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​២០៤ ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ក្នុង មួយខែៗ​លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​)  បា​ន​ផ្តល់​ផលប្រយោជន៍​យកទៅ​ជូន​លោក​ថ្នាក់លើ ​និង​ជូននាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ​ប៉ុ​ន្មា​ន​​ម៉ឺន​ដុល្លារ​នោះទេ បានជា​លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) អាច​យក​ស្បែក​ជា​យោធា នោះ​ទៅ​ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​។

 គេ​លើក​ជា​សំណួរ​ថា តើ​បទបញ្ជា​លេខ​០១ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមាន​ឥទ្ធិពល​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុស ច្បាប់​របស់លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) បាន​ឬក៏​អត់​ព្រោះ​ភាពអនាធិបតេយ្យនៃ​ការ​​ដឹកជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​ទំនើបៗ​ពី​ខេត្តស្ទឹងត្រែង​ឆ្លង កាត់​ខេត្តក្រចេះ​នាំចេញ​ទៅ​ស្រុក​យួន​តាម​ស្រុក​ស្នួល​ដែ​ល​​លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) កំពុង​ធ្វើ​នៅពេលនេះ​មាន​ទំហំធំធេង​និង​ព្រហើន​បំផុត​ចំពោះ​ការ​រឹត បន្តឹង​របស់​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ត្រួត​ពិនិត្យមើល​ភា​ព​អ​នា​ធិ​ប​តេយ្យ​របស់​លោក សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) ឡើងវិញ​ជា​​បន្ទាន់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា ព្រោះតែ​សំអាង​លើ​ស្បែក​ជា​យោធា​និង​អាង​មានការ​បើក​​ដៃ​ពីលោក នាយ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​នោះ សន ឈឿង ហៅ​(​ប៉ា​អ៊ូ​ខុង​) អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​៕

រដ្ឋបាលព្រៃឈើខេត្តក្រចះ  ឃុបឃិតឈ្មួញឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ គ្មានអ្នណាហ៊ានក្អក រដ្ឋបាលព្រៃឈើខេត្តក្រចះ  ឃុបឃិតឈ្មួញឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ រាល់ថ្ងៃ-យប់ គ្មានអ្នណាហ៊ានក្អក