សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី

នៅថ្ងៃព្រហស្បតិ៍នេះ គឺថ្ងៃទី៥ នៃពិធីបុណ្យសពលោកកែម ឡី ក្រោយការបាញ់សម្លាប់នៅថ្ងៃទី១០ កក្កដា។ តំណាងស្ថានទូត និងអង្គការសង្គមស៊ីវិលនានានៅតែបន្តកន្ទុយគ្នាមកគោរពសពនៅវត្តចាស់។ ក្នុងនោះក៏មានដែរព្រះរាជតំណាងសម្តេចម៉ែ ដែលបានយកកម្រងផ្កា និងផ្តាំផ្ញើការសោកស្តាយពីព្រះអង្គ។

សម្តេចម៉ែសន្យាជួយទំនុកបម្រុងក្រុមគ្រួសារលោកបណ្ឌិតកែមឡី ជាដរាប ប្រសិនបើក្រុមគ្រួសារត្រូវការជំនួយ។ នេះគឺជាព្រះរាជឱងការរបស់សម្តេចម៉ែ ដែលព្រះរាជតំណាងមានបន្ទូលទៅកាន់ក្រុមគ្រួសារសព។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោរ៖ សម្លេង

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ព្រះអង្គម្ចាស់ បានបន្តបន្ទូលថា សម្តេចម៉ែបានសម្តែងការសោកស្តាយជាខ្លាំងចំពោះឃាតកម្ម ដែលបានកើតឡើងលើលោកបណ្ឌិត កែម ឡី។ ប៉ុន្តែសម្តេចម៉ែ មិនបានមានបន្ទូលអត្ថាធិប្បាយពីករណីឃាតកម្មនោះឡើយ។ ភរិយា និងក្រុមគ្រួសារលោកបណ្ឌិតកែម ឡី នៅមិនទាន់សម្រេចយកជំនួយពីសម្តេចម៉ែ ឬសម្បុរសជនណាមួយនៅឡើយទេ ដោយរងចាំការបញ្ចប់ពិធីបុណ្យរួចរាល់ជាមុនសិន។ ប៉ុន្តែគណៈកម្មការរៀបចំបុណ្យសព លោកទឹម ម៉ាឡៃ បានលើកឡើងថា ដំណឹងនេះគឺជាការសប្បាយរីករាយ និងជាមោទៈភាពបំផុតដែលសម្តេចម៉ែ ព្រះមាតាជាតិ លោកមានបំណងជួយជ្រួមជ្រែងដល់ក្រុមគ្រួសារ។

តាំងពីថ្ងៃឃាតកម្មមក បណ្តាអង្គទូតធំៗ សង្គមស៊ីវិល គណបក្សនយោបាយ និងពលរដ្ឋសាមញ្ញ នៅតែបន្តកន្ទុយគ្នាមកដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងថ្លែងសាររំលែកទុក្ខដល់ក្រុមគ្រួសារ ហើយស្នើឱ្យអាជ្ញាធរត្រូវតែស្វែងរកជន ដែលនៅពីក្រោយខ្នងនៃឃាតកម្មនេះ។ ទន្ទឹមនេះដែរ អាជ្ញាធរក៏បានប្រកាសតាមវែកមុខអ្នកពាក់ព័ន្ធ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារ និងផ្តល់ភាពយុត្តិធម៌ដល់អាជ្ញាធរវិញ។ ដោយឡែកជនជាប់ចោទ ដែលប្រាប់ថាខ្លួនមានឈ្មោះថា ជួប សម្លាប់ ត្រូវបានតុលាការចោទប្រកាន់ពី២ករណី គឺការធ្វើឃាតដោយគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់ ដែលទោសទាំងនេះ គឺនឹងជួបពន្ធនាគារអស់មួយជីវិត។

រហូតមកដល់ពេលនេះ ក្រុមគ្រួសារសព និងគណៈកម្មការរៀបចំបុណ្យ នៅមិនទាន់សម្រេចថាតើត្រូវតម្កល់សពលោកកែម ឡី ឬត្រូវបញ្ចុះសពនៅទីណាមួយឱ្យពិតប្រាកដនៅឡើយទេ ដោយត្រូវធ្វើបុណ្យនៅភ្នំពេញរហូតដល់ថ្ងៃទី១៨ កក្កដាជាមុនសិន។ ប៉ុន្តែតាមប្រភពមួយចំនួនចេញក្រុមគ្រួសារ សពលោកកែម ឡី អាចត្រូវបញ្ចុះនៅស្រុកកំណើតក្នុងខេត្តតាកែវ៕

ប្រភពៈ RFI


សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី

សពលោក កែម ឡី នឹងហែចេញពីភ្នំពេញនាព្រឹកថ្ងៃអាទិត្យ ទៅបញ្ចុះនៅខេត្តតាកែវ

សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី

បក្សប្រឆាំងថាអាមេរិកបន្តលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងពីបុព្វហេតុប្រជាធិបតេយ្យ