ប្អូនស្រី​ ច​ន ច័ន្ទ​លក្ខិណា ​ចូល​រោងការ​ថ្ងៃនេះ​

6 Videos


ព្រឹកថ្ងៃទី ១៥ កក្កដា ២០១៦ នេះគេឃើញ ផលិតករ សិល្បះករ និង អ្នកជំនួញល្បីៗមួយចំនួន បានទៅចូលរួមហែជំនូន ការប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះថានាងត្រូវចូលរោងការនាថ្ងៃនេះ ហើយ ។ ប្អូនស្រីរបស់តារាសម្តែង ចន ច័ន្ទលក្ខិណា ដែលមានឈ្មោះថាចន ពេជ្រកញ្ញារ័ត្ន ត្រូវរៀប អាពាហ៍ពិពាហ៍នៅថ្ងៃនេះនៅអគារGនាមជ្ឈមណ្ឌលកោះពេជ្រ ។

P9

ប្អូនស្រី​ ច​ន ច័ន្ទ​លក្ខិណា ​ចូល​រោងការ​ថ្ងៃនេះ​

គេចាំបានថាកន្លងទៅតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាន អញ្ជើញភ្ញៀវឲ្យចូលរួមក្នុងពិធីមង្គលការប្អូនស្រីបង្កើតរបស់ខ្លួន ដែលមាន ឈ្មោះថា ចន ពេជ្រកញ្ញារ័ត្ន តាម Facebook ដោយសារតែ រវល់ការងារខ្លាំង។ ដោយក្នុងនោះ នាងបានសរសេរ រៀបរាប់ថា៖ «នាងខ្ញុំសូមអញ្ជើញមិត្តភ័ក្ត្រទាំងអស់ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីរបស់នាងខ្ញុំនៅ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅ កោះពេជ្រ អាគារ ( G) សូមមិត្តភ័ក្ត្រទាំងអស់ផ្តល់កិត្តិយស ចូលរួមពិធី រៀប អាពាហ៍ពិពាហ៍របស់ប្អូនស្រីប្អូនប្រុសនាងខ្ញុំផង សុំទោសមិត្តភ័ក្ត្រទាំងអស់ដែលនាងខ្ញុំអត់បាន អញ្ជើញ សំបុត្រដោយផ្ទាល់ សង្ឃឹមថាមិត្តភ័ក្ត្រទាំងអស់មិនប្រកាន់នាងខ្ញុំ សូមអរគុណ»

ប្អូនស្រី​ ច​ន ច័ន្ទ​លក្ខិណា ​ចូល​រោងការ​ថ្ងៃនេះ​

គួរបញ្ជាក់ផងដែរថា ចំពោះប្អូនស្រី របស់អ្នកនាង ចន ច័ន្ទលក្ខិណា មានសម្រស់ស្រស់ស្អាត មិនចាញ់បងស្រីឡើយ ហើយអាពិហ៌ពិពាហ៌ របស់នាងរៀបចំយ៉ាងល្អហើយក៍សូមជូនពរ អោយគូស្វាមី ភរិយាថ្មី មានសុភមង្គល ស្រលាញ់គ្នាលុះចាស់កោងខ្នង៕ ដេវីត

ប្អូនស្រី​ ច​ន ច័ន្ទ​លក្ខិណា ​ចូល​រោងការ​ថ្ងៃនេះ​
ប្អូនស្រី​ ច​ន ច័ន្ទ​លក្ខិណា ​ចូល​រោងការ​ថ្ងៃនេះ​