​មុខងារ​ ​Instant​ ​របស់​ ​Facebook​ ​អាច​ដំណើរ​ការ​ក្នុង​ ​Messenger​

Instant​ ​ជា​មុខងារ​ពិសេស​ដែល​ ​Facebook​ ​បង្កើត​សម្រាប់​ ​ផ្ដល់​ភាព​ងាយ​ស្រួល​​ដែល​ប្រិយមិត្ត​អាច​​អាន​អត្ថបទ​ ​របស់​តំណ​ភ្ជាប់​ ​នៃ​គេហទំព័រ​នានា​ ​ដែល​ចែកចាយ​តាម​បណ្ដាញ​សង្គម។

 

​មុខងារ​ ​Instant​ ​របស់​ ​Facebook​ ​អាច​ដំណើរ​ការ​ក្នុង​ ​Messenger​

 

ចំណុច​ពិសេស​របស់​ ​Instant​ ​គឺ​ ​ពេល​ប្រិយមិត្ត​ចុច​លើ​តំណ​ភ្ជាប់​ ​នៃ​អត្ថបទ​ណា​មួយ​ ​នោះ​ប្រិយមិត្ត​មិន​ចូល​ទៅ​កាន់​គេហទំព័រ​ដើម​នោះ​ទេ​ ​តែ​គឺ​ចូល​ក្នុង​ ​Instant​ ​របស់​ ​Facebook។ ការ​ចូល​ក្នុង​ ​Instant​ ​របស់​ ​Facebook​ ​គឺ​មាន​ទិន្នន័យ​ដូច​ក្នុង​អត្ថបទ​ដើម​ ​ប៉ុន្តែ​អាច​បង្ហាញ​ទិន្នន័យ​បាន​រហ័ស​ជាង​ ​ការ​ចូល​ទៅ​អាន​ពី​អត្ថបទ​ដើម។

 

​មុខងារ​ ​Instant​ ​របស់​ ​Facebook​ ​អាច​ដំណើរ​ការ​ក្នុង​ ​Messenger​

 

ដោយឡែក​ ​Instant​ ​មាន​ដំណើរ​ការ​ប្រហែល​មួយ​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ​ ​Facebook​ ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ ​និង​ចែក​រំលែក​តំណ​ភ្ជាប់​ដោយ​សេរី​ ​ក្នុង​កម្មវិធី​ ​Messenger៕

 

​មុខងារ​ ​Instant​ ​របស់​ ​Facebook​ ​អាច​ដំណើរ​ការ​ក្នុង​ ​Messenger​

 

អាន​បន្ត​ ​៖​ Facebook បង្ហាញ​​មុខងារ​​​ថ្មី​ បង្ហោះ​​ព័ត៌​មាន​​​លឿន​ជាង​មុន​ដល់​​ទៅ​​១០​ដង​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​mashable