ឆ្មក់​បានតែ​របស់ មនុស្ស​មិន​ដឹងនៅ​ឯណា?

រាជធានីភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន និងមាន​ការ​សម្របសម្រួល​ពី​លោកសៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ កាលពីវេលា​ម៉ោង​០៩ និង៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​កក្កដា ​២០១៦ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែក​ឆេរ​បន្ទប់​ជួល​ជាន់​​ទី​៣ មុខ​ផ្ទះសំណាក់​យីហោ​ម៉ាក​ទី​ន ​​ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ចុះឆែកឆេរនោះ ដោយ​​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​​កញ្ចប់ (២​​​ធំ តូច​១) ទម្ងន់​ជិត​១គីឡូក្រាម, អាវុធ​ខ្លី​មួយ​ដើ​ម​ម៉ាក K54, បង់​មួយ (គ្រាប់​៦​គ្រាប់), ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​២, ប្រដាប់​​កឹ​ប​ស្លាក​​លេខ​១ និង​ស្លាក​លេខ​ម៉ូតូ​​២ រួម​និង​សម្ភារ​មួយ​ចំនួន​ទៀត

ដោយឡែក​ ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​រត់គេច​ខ្លួន​មុន​កម្លាំង​​​ទៅ​ដល់​ ។ បច្ចុប្បន្ន ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ យក​ទៅ​រក្សា​ទុក ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ​រក​ក្រុម​ជនសង្ស័យ​មក​ផ្ដន្ទាទោសតាម​ច្បាប់ ។