Inspire Asean 2016 វេទិកា​ពាណិជ្ជកម្ម​សម្រាប់​ថ្នាក់​ដឹកនាំ​នា​ពេល​អនាគត

ថ្នាក់​ដឹកនាំ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​ នឹង​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០-កក្កដា នេះ ដើម្បី​ចែក​រំលែក​ពី​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មីៗ​នា​ពេល​អនាគត។

 

Inspire Asean បាន​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ដឹកនាំ និង​សហគ្រិន​រួមគ្នា​ដើម្បី​ចែក​រំលែក​ចំណេះដឹង​របស់​ខ្លួន ការ​យល់​ដឹង​ទូលំ​ទូលាយ និង​គំនិត​ថ្មីៗ​នៅ​ក្នុង​ជំនាន់​ថ្មី​របស់​អ្នក​ជំនួញ និង​ថ្នាក់​ដឹកនាំ​ទាក់​ទង​នឹង​ទីផ្សារ​​មួយ​ក្នុង​ចំណោម​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​ពិភពលោក គឺ​កម្ពុជា។

 

ការ​ធ្វើ​បទ​បង្ហាញ​រយៈ​ពេល ៣០ នាទី និង​កិច្ច​ពិភាក្សា​ដោយ​អ្នកជំនាញ Inspire Asean នឹង​ផ្ដល់​អ្នក​ចូលរួម​ដែល​មាន​ទេពកោសល្យ​នូវ​ចំណេះដឹង​ដែល​មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​ជា​ស្ពាន​ដល់​អាជីព​ការងារ​នា​ពេល​អនាគត។

 

ឆ្នាំ​នេះ វាគ្មិន​ដែល​ចូលរួម​ មាន ​លោក​ Chris J Reed ដែល​ជា​នាយក​ប្រតិបត្តិ​ និង​ស្ថាបនិក​នៃ Black Marketing, ជា LinkedIn PowerProfile និង​ត្រូវ​បាន​ជ្រើសរើស​ជា Digital Media Professional ដែល​មាន​ឥទ្ធិពល​បំផុត ជា​ដើម។

 

 

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ទិញ​សំបុត្រ​ចូលរួម​ សូម​ចូល www.inspire-asean.com ៕

 

អត្ថបទ៖ ដៃ​គូ​សហការ