រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

បណ្ដុំ​រូប​ថត​របស់​កុមារ​តូច​​ៗ​​​​ ១០នាក់​​ ​ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​​​​​លើ​គេហទំព័រ​​​​ល្បី​​ឈ្មោះ​ Boredpanda ក្រោយ​រូប​​​ទាំង​​នេះ​​ត្រូវ​បាន​​​​​គេ​បង្ហោះ​​ផ្សព្វផ្សាយ​​​​​។ រូប​ថត​​​ទាំង​នោះ ​​បង្ហាញ​​ពី​ការ​តស៊ូ​​ជម្នះ ​​​​​​ចេះ​​ចែក​រំលែក​ ​សប្បុរស​ធម៌ ​​ចេះ​បរិច្ចាគ​​​ទ្រព្យ​ខ្លួន​​ និង​​​ចេះ​អាណិតអាសូរ​​ជាដើម។​​​​​​  សូមទស្សនា​រូប​ភាព​ខាង​ក្រោម៖

 

១. កុមារ​​​​​​​​អាយុ​ ៨​ឆ្នាំ​​​​ នាំ​​​​​ប្អូន​ប្រុស​​ពិការ​​​​​​ចូល​រួម​​ប្រកួត​​កីឡា​​ទ្រីយ៉ាថ្លុ ដែល​​មាន​វិញ្ញាសា​ ​​រត់ចម្ងាយ​​ ​ហែលទឹក​ និង​ជិះកង់​ រួម​បញ្ចូល​គ្នា។

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

២.​ ​ក្មេង​​បុរស​​​តូច​ម្នាក់​ត្រូវ​គេ​ដាក់​ងារ​ជា​វីរបុរស​​ ក្រោយ​ប្រថុយ​គ្រោះ​ថ្នាក់​​​ជួយ​សង្គ្រោះ​កូន​ក្ដាន់​លង់​ទឹក​​​ ក្នុង​​គ្រោះ​ទឹក​ជំនន់​នៅ​​ប្រទេស​បង់ក្លាដេស។

​​

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

៣. ក្មេង​ប្រុស​​តូច​​​រូប​នេះ ​​​ចង់​​​យក​លុយ​សន្សំ​​​​​រយៈ​​ពេល​មួយ​ឆ្នាំ​បាន​ ១២០​ដុល្លារ​ ​ទៅ​ជួយ​​​ជនអនាថា​​​ដោយ​ទិញ​បាយ​ថ្ងៃ​​ត្រង់​ឲ្យ​ពួកគេ។​

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៤. ​ក្មេង​ប្រុស​អាយុ​​៩​ឆ្នាំ​ ​បង្កើត​​​​ជម្រក​​ឲ្យ​​សុនខអនាថា​​​រស់នៅ ​ក្នុង​បរិវេណ​​ផ្ទះ​របស់​ខ្លួន

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៥. ​ក្មេង​ប្រុស​​អាយុ​​៨​ឆ្នាំ​​​ ត្រូវ​​គេ​សម្លុត​​រយៈពេល​​​ ២​ឆ្នាំ ​​ខណៈ​​​រូប​គេ​​ទុក​សក់​វែង​​សម្រាប់​​ជួយ​​ក្មេង​​ៗ​​កើត​ជំងឺ​មហារីក​

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៦. ​កុមារ​​​តូច​ដើរ​តេះតះ​​ ​ជួយ​​​រុញ​​​ចម្លាក់​​កូន​​​ទន្សាយ​​​ឲ្យ​ឡើង​​ទួល​

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៧. ​​កុមារី​ ​ព្យាយាម​​ជូត​ទឹក​​ភ្នែក​​​​អ្នក​នយោបាយ​​​​​ជប៉ុន​​​កំពុង​យំ​​លើ​អេក្រង់​ទូរទស្សន៍​

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៨. ​​ក្មេង​​ស្រី​អាយុ​​៣ឆ្នាំ​ ​កាត់​សក់​​ខ្លួន​ឯង​ ជួយ​​ក្មេង​ស្រី​​ម្នាក់​ទៀត​​​ដែល​ទំពែក​ដោយ​ការ​ប្រើ​ថ្នាំ​ខុស​
​​​​​​​​​​​​​​​​​​​​​
​​​​​​​រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

៩. ក្មេង​ស្រី​​​​​ពីរ​នាក់​ ​​​​សុខ​ចិត្ត​​យក​​ឆត្រ​ខ្លួន​ទទូរ​​​ឲ្យ​​​សុនខ​វង្វេង​ផ្ទះ​​​​ក្រោម​​ដំណក់​ទឹក​ភ្លៀង​​នៅ​ទីក្រុង​ម៉ុមបាយ៍​ ប្រទេស​ឥណ្ឌា។

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

១០. ​ក្មេង​​ៗ​​ជនជាតិ​កាណាដា​ ១២​នាក់​ ចង​អាវ​រងា​​​​តាម​បង្គោល​​ផ្លូវ​​ ដើម្បី​​ទុក​​ឲ្យ​ជនអនាថា​​​​សម្រាប់​ត្រៀម​​រដូវ​​រងា​៕

 

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Boredpanda​​​​