បច្ចេកវិទ្យា​យោធា​ចុងក្រោយ​របស់​រុស្ស៊ី ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ ហោះ​លឿន​ជាង​សំឡេង​៥​ដង

បច្ចេកវិទ្យាយោធាថ្មីចុងក្រោយរបស់រុស្ស៊ី អាចជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ដែលមានបំពាក់ជាមួយប្រព័ន្ធ Hypersonic speeds ដោយវាអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចេញពីលំហ បាន នោះគឺយន្តហោះទម្លាក់គ្រាប់បែកយន្តសាស្ត្រ PAK-DA ដែលអាចហោះបានពាសពេញសកលលោក ដោយគ្មានរ៉ាដាណាអាចចាប់ដានយន្តហោះនេះបានទេ ។
PAK-DA នឹងមានល្បឿនហោះហើរលឿនជាងសំឡេង៥ដង បំពាក់ដោយគ្រាប់មីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ រួមទាំងមីស៊ីល Hypersonic ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរផងដែរ ។ ក្នុងនោះផងដែរ យន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបនេះ នឹងដើរដោយម៉ាស៊ីន Hybrid Turbofan ដែលអាចអនុញ្ញាតឲ្យវាដំណើរការដោយប្រេងកាតធម្មតា ឬឧស្ម័នមេតាន និងអុកស៊ីហ្សែន ។
“គំនិតនៃការបង្កើតយន្តហោះទម្លាក់គ្រាប់បែកប្រភេទនេះ គឺគេចង់ឲ្យវាហោះចេញពីផ្ទះ (មូលដ្ឋានទ័ពដើម) ហើយធ្វើការល្បាតដែនអាកាសរបស់រុស្ស៊ី ដោយផ្អែកតាមការបញ្ជាពីទីស្នាក់ការធំ ហើយហោះចូលលំហ រួចកំណត់គោលដៅវាយប្រហារដោយក្បាលគ្រាប់នុយក្លេអ៊ែរ លុះបញ្ចប់បេសកកម្ម វាអាចត្រលប់មកមូលដ្ឋានដើមរបស់វាវិញបាន” នេះបើយោងតាមលោកវរសេនីយ៍ឯក Aleksei Solodovnikov

យោងតាមលោកមេបញ្ជាការទូទៅ Sergei Karakayev បានបញ្ជាក់ថា “សំណើយន្តហោះប្រភេទនេះទទួលបានការយល់ព្រមពីថ្នាក់លើហើយ ដោយក្នុងពេលនេះ យើងកំពុងតែធ្វើការលៃលក រកពណ៌ណាដែលសមនឹងវា តែគេត្រូវការពេលប្រហែលមួយឆ្នាំ ។ បន្ទាប់ពីស្រុះស្រួលគ្នាកំណត់ពណ៌ហើយ យើងនឹងចាប់ផ្ដើមផលិតតួម៉ាស៊ីន ។ នៅឆ្នាំទី២នៃការអភិវឌ្ឍន៍យន្តហោះនេះ (២០១៨) យើងនឹងចាប់ផ្ដើមផ្គុំផ្នែកខាងក្រៅ ហើយនៅឆ្នាំ២០២០ យើងអាចនឹងបញ្ចប់គម្រោងនេះឲ្យបានស្រេចបាច់ ហើយយន្តហោះអាចហោះហើរបានហើយ”

បច្ចេកវិទ្យា​យោធា​ចុងក្រោយ​របស់​រុស្ស៊ី ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ ហោះ​លឿន​ជាង​សំឡេង​៥​ដង

ប្រភព៖ kqube

  • បច្ចេកវិទ្យា​យោធា​ចុងក្រោយ​របស់​រុស្ស៊ី ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ ហោះ​លឿន​ជាង​សំឡេង​៥​ដង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: