ACU ប្រកាស​បិទ​​ការ​​ទទួល​ពាក្យ​​ស្នើ​សុំ​ចូល​រួម​​​សង្កេតការណ៍​​ ប្រឡង​បាក់ឌុប​ឆ្នាំ​​នេះ

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសជូនដំណឹង ពីការឈប់ទទួលពាក្យ ស្នើសុំចូលរួមសង្កេតការណ៍ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៥-២០១៦ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះតទៅ ដោយសារតែពេលនេះ មានចំនួនអ្នកសង្កេតការណ៍លើសពីតម្រូវការ។

អង្គភាពប្រឆាំងអំពើពុករលួយ ជូនដំណឹងថា ក្រោយពីផ្អាកការទទួលចុះឈ្មោះមួយសប្ដាហ៍កន្លងមក ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកអង្កេតការណ៍ឲ្យស្របទៅតាមមណ្ឌលប្រឡងទូទាំងប្រទេស អ.ប.ព ពិនិត្យឃើញថា អ្នកអង្កេតការណ៍ស្ម័គ្រចិត្តបានមកចុះឈ្មោះចំនួន ៦.១៧១នាក់ បើប្រៀបធៀបចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ទៅនឹងបន្ទប់ប្រឡងឃើញមានចំនួនលើស ២៣៩០នាក់ (ក្នុងមួយបន្ទប់មានអ្នកសង្កេតការណ៍មួយនាក់) ចំនួននេះគឺជាចំនួនលើសពីតម្រូវការ។ ដូច្នេះ អ.ប.ព សុំបិទការទទួលពាក្យ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះតទៅ ៕

ACU ប្រកាស​បិទ​​ការ​​ទទួល​ពាក្យ​​ស្នើ​សុំ​ចូល​រួម​​​សង្កេតការណ៍​​ ប្រឡង​បាក់ឌុប​ឆ្នាំ​​នេះ

ប្រភព៖ kqube

  • ACU ប្រកាស​បិទ​​ការ​​ទទួល​ពាក្យ​​ស្នើ​សុំ​ចូល​រួម​​​សង្កេតការណ៍​​ ប្រឡង​បាក់ឌុប​ឆ្នាំ​​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: