សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

អាស៊ានបច្ចុប្បន្នមិនដូចជាពេលអាស៊ានទើបតែបានបង្កើតឡើងនោះឡើយ ពេលនេះអាស៊ានបានក្លាយទៅជាទីតាំងទាក់ទាញការវិនយោគជាច្រើនពីក្រុមហ៊ុនធំៗលើពិភពលោក ក្រោយពេលអាស៊ានមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់នៅក្នុងតំបន់និងលើពិភពលោក។
សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក
សេដ្ឋកិដ្ចរីកចម្រើនធ្វើឲ្យតម្រូវការប្រើប្រាស់របស់ពលរដ្ឋក៏កាន់តែស៊ីវិឡៃមិនចាញ់ប្រទេសលោកខាងលិចឡើយ ។ រថយន្តទំនើបៗជាច្រើនបានប្រើប្រាស់នៅគ្រប់ទិសទីក្នុងប្រទេសអាស៊ាន ទាំងនោះហើយបានជាក្រុមហ៊ុនផលិតរថយន្តធំៗលំដាប់ពិភពលោកចាប់អារម្មណ៍មកលើអាស៊ាន ដូចជាក្រុមហ៊ុនហ្វដម៉ូតូជាដើម។
ក្រុមហ៊ុនផលិតរថយន្ត Ford Motor នៅតែមានសុទិដ្ឋិនិយមចំពោះការលក់រថយន្តរបស់ខ្លួននៅក្នុងតំបន់អាស៊ានដដែល បើទោះបីជាក្រុមហ៊ុននឹងបិទប្រតិបត្តិការរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ២០១៦ក៏ដោយ។

លោក Mark Kaufman ប្រធានក្រុម ហ៊ុនFord ប្រចាំតំបន់អាស៊ានដែលទទួលបន្ទុកទីផ្សារឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា ក្រុមហ៊ុននឹងផ្លាស់ប្តូរការយកចិត្តទុក ដាក់របស់ខ្លួនទៅប្រទេសផ្សេងវិញពោលគឺកន្លែងដែលដំណើរការរបស់ក្រុមហ៊ុនមានភាពខ្លាំងទាំងនៅក្នុងទីផ្សារការលក់ និងទីផ្សារភាគហ៊ុន។

លោកបានបន្ថែមទៀតថា យើងអាចបង្ហាញពីកំណើនដ៏ល្អមួយនៅក្នុងប្រទេស ហ្វុីលីពីននិងវៀតណាមខណៈដែលប្រតិបត្តិការនៅក្នុងប្រទេសថៃទទួលបានកំណើនទីផ្សារភាគហ៊ុន។
ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងរដ្ឋ Michigan នេះបានប្រកាសកាលពីខែមករា ថា ក្រុមហ៊ុននឹងបិទប្រតិបត្តិការរបស់ខ្លួននៅចុងឆ្នាំនេះនៅក្នុងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី កន្លែងដែលក្រុមហ៊ុនបិទនេះវានឹងគ្មានផ្លូវក្នុងការជំរុញការលក់ឬទទួលបាននូវប្រាក់ចំណេញមកវិញនោះទេ។ នៅ ក្នុងតំបន់អាស៊ានក្រុមហ៊ុនបានលក់រថយន្តអស់ចំនួន១០៣.៩៧៥គ្រឿង ពោលគឺកើន ឡើង៣,៣ភាគរយ។

ប្រទេសថៃទទួលបានការលក់ខ្ពស់ជាងគេនៅក្នុងតំបន់នេះគឺចំនួន៣៦.៤៦៥គ្រឿងកាលពីឆ្នាំមុនពោលគឺធ្លាក់ចុះ៤,៣ភាគរយបើធៀបនឹងឆ្នាំមុន ប៉ុន្តែទីផ្សារភាគហ៊ុនវិញកើនឡើងពី០,៣ភាគរយដល់ចំនួន៤,៦ភាគរយ។

វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ដោយ មានចំនួន២០.៧៤០គ្រឿងពោលគឺកើនឡើង៤៨ភាគរយ ខណៈដែលម៉ាឡេស៊ីមានចំនួន១២.១៣០គ្រឿង។ កម្ពុជាមានចំនួន១.២៦៦គ្រឿង មីយ៉ាន់ម៉ាមានចំនួន៦៧៩គ្រឿង ឡាវមានចំនួន៦៥៣គ្រឿង និងសិង្ហបុរីមានចំនួន៤២២គ្រឿង។

លោក Kaufman បានមានប្រសាសន៍ ថា ក្រុមហ៊ុន Ford កំពុងតែស្វែងរកវិធានល្អបំផុតមួយដើម្បីជួយគាំទ្ររថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅពេលដែលខ្លួនចាកចេញពីទីផ្សារនេះជាផ្លូវការនោះ។

ការលក់រាយនៃរថយន្ត Ford នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ៦.១០៣គ្រឿងកាលពីឆ្នាំមុនពោលគឺធ្លាក់ចុះ ៤៧,៤ភាគរយ ដោយមានទីផ្សារភាគហ៊ុន តែ០,៦ភាគរយប៉ុណ្ណោះ។
យោងទៅតាមលោក Kaufman បាន ឱ្យដឹងថា ប្រតិបត្តិការនៅក្នុងប្រទេសថៃ នឹងមានសារសំខាន់ច្រើនជាងនេះបន្ទាប់ពីក្រុមហ៊ុននេះបញ្ចប់ការរៀបចំរចនាសម្ព័ន្ធ ពាណិជ្ជកម្មរបស់ខ្លួនឡើងវិញនៅក្នុងតំបន់អាស៊ាននេះ។

លោកបានមានប្រសាសន៍ថា រថយន្តដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃ នឹងត្រូវនាំចេញទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាននិងអូសេអានី។
ក្រុមហ៊ុននេះមានរោងចក្រដំណើរការ២នៅក្នុងតំបន់ Rayong។ រោងចក្រទី១ គ្រប់គ្រងដោយក្រុមហ៊ុន Auto Alliance Thailand រួមជាមួយនឹងក្រុមហ៊ុន Mazda ដោយផលិតរថយន្តប្រហែលជា២៤០.០០០គ្រឿងជាប្រចាំឆ្នាំ។
រោងចក្រទី២ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Ford Thailand Manufacturing ក្នុងខេត្តដូចគ្នាដែលផលិតរថយន្តប្រហែលជា១៨០.០០០គ្រឿងក្នុងមួយឆ្នាំ ៕ ម៉ែវ សាធី

សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

 

សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក

 

ប្រភព៖ Nokorwatnews

  • សេដ្ឋកិច្ចកើនឡើងតំបន់អាស៊ានក្លាយទៅជាទីតាំងសម្រាប់ក្រុមហ៊ុនរថយន្តធំលើពិភពលោក已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: