បារាំង​បន្ត​រងគ្រោះ​ដ៏​ធ្ងន់ធ្ងរ​ដោយ​ការវាយប្រហារ​ភេរវកម្ម​ និពន្ធដោយ : រួបរួម       July-15-2016, 11:34 am         720

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បារាំង​បន្ត​រងគ្រោះ​ដ៏​ធ្ងន់ធ្ងរ​ដោយ​ការវាយប្រហារ​ភេរវកម្ម​​មនុស្ស​យ៉ាងហោចណាស់​៨០​នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស ដោយសារ​រថយន្ត​ធំ​មួយ​បាន​បើ​កបំ​បុក​ហ្វូងមនុស្ស​ដែល​នាំគ្នា​មើល​កាំជ្រួច​នាឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​បារាំង នៅ​ខេត្ត Nice ។ លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) បានចាត់ទុក​សកម្មភាព​វាយប្រហារ​នៅ​ទីក្រុង Nice ក្នុង​ថ្ងៃ​បុណ្យជាតិ ជា​រឿង​ភេរវកម្ម ហើយ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​បី​ខែ​បន្ថែមទៀត​។​

​ការវាយប្រហារ​កាលពី​វេលា​ម៉ោងជាង​១០​យប់ [​ម៉ោង​នៅ​បារាំង​] ក្នុង​ទីក្រុង Nice បង្ហាញ​ឲ្យ​ឃើញថា បារាំង និង​ពិភពលោក​ទាំងមូល​ប្រឈម​កាន់តែ​ខ្ពស់​ទៅនឹង​ការគំរាមកំហែង​ភេរវកម្ម​។ តាមពិតទៅ បារាំង​ដែល​បាន​អន្តរាគមន៍​យោធា​លើ​ការប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​ស៊ី​រី​នោះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន​នៅឡើយ ពោលគឺ​រហូតដល់​ថ្ងៃទី​២៦ ខែកក្កដា បន្ទាប់ពី​មានការ​វាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស​។​

​កាសែត Le Figaro បានចាត់ទុក​ការវាយប្រហារ​នេះ ជាការ​ព្រមាន​ដល់​សហគមន៍​អឺរ៉ុប​ទាំងមូល​។ មនុស្ស​យ៉ាង​ហោចណាស់​១៣០​នាក់​ហើយ ដែល​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ផ្ទួនៗ​គ្នា​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​មនុស្ស​៣២​នាក់​ទៀត​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក នា​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦​។ ក្រុម​ឧទ្ទាម​ដែ​ស្ហ​ដែលមាន​បក្សពួក​ស្លាប់​ប្រមាណ​២០​នាក់​ផងដែរ​នោះ បានប្រកាសថា​ខ្លួន​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​ទាំងនេះ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋាភិបាល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ជួប​នូវ​យុគ​សម័យមួយ​ដ៏​សោ​កស​ង្រែ​ង​ដោយសារ​សកម្មភាព​រប​ស់​ក្រុម​ភេរវជន​។ កាលពី​ថ្ងៃទី​៧ ទី​៨ និង​ទី​៩ ខែមករា ឆ្នាំ​២០១៥ ខ្មាន់កាំភ្លើង​២​នាក់​ដែលជា​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​នៅ​យ៉េ​មែន បាន​បាញ់ប្រហារ​នៅ​ទីស្នាក់ការ​ទស្សនារ​ដ្តី​បារាំង Charlie Hebdo ដែល​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​។ ការវាយប្រហារ និង​ការចាប់​ចំណាប់ខ្មាំង កើត​ឡើងជា​បន្តបន្ទាប់​ដែល​បណ្តាល​មនុស្ស​៥​នាក់​ទៀត​ស្លាប់ ក្នុងនោះ មាន​ភេរវជន​៣​នាក់​ផងដែរ​។​

​បើតាម​កំណត់ត្រា​ដែល​ផ្សាយ​នៅលើ​កាសែត Liberation បារាំង​បាន​ក្លាយជា​គោលដៅ​ដ៏​ធំ​របស់​ក្រុម​ភេរវជន​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅលើ​រថភ្លើង​ដែល​ភ្ជាប់​ពី​ក្រុងប៉ារីស​ទៅ Toulouse កាលពី​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​១៩៨២ ដែល​កាលណោះ មនុស្ស​យ៉ាងហោចណាស់​៥​នាក់​បាន​ស្លាប់​។

​ករណី​បន្តបន្ទាប់​ទៀត​មានដូចជា ការបាញ់ប្រហារ​នៅ​ក្រុងប៉ារីស​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៨២ (៦​នាក់​ស្លាប់ ២២​នាក់​របួស​) ការវាយប្រហារ​នៅ​អាកាសយានដ្ឋាន Orly ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​១៩៨៣ (៨​នាក់​ស្លាប់ ៥៦​នាក់​របួស​) ការវាយប្រហារ​១៣​លើក​នៅ​ឆ្នាំ​១៩៨៥-១៩៨៦​ដោយ​ក្រុម​ឧទ្ទាម​ហែស​បូ​ឡា​នៅ Rennes (១៣​នាក់​ស្លាប់ និង​ជិត​៣០០​នាក់​របួស​) ការ​គប់​គ្រាប់បែក​៨​លើក​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ Saint-Michel នា​ឆ្នាំ​១៩៩៥ (៨​នាក់​ស្លាប់​) និង​ការបាញ់ប្រហារ​របស់​ភេរវជន​ឈ្មោះ Mohamed Merah នៅ​ក្រុង Montauban និង Toulouse កាលពី​ខែ​មិនា ឆ្នាំ​២០១២ (៧​នាក់​ស្លាប់​)៕