ស្រី​ប្រកាន់ ​ប្រុស​ប្រកែក ឃើញ​ឱកាស​ស្ងាត់​ចាប់​រំលោភ​នាង​ខារ៉ាអូខេ​

ស្រី​ប្រកាន់ ​ប្រុស​ប្រកែក ឃើញ​ឱកាស​ស្ងាត់​ចាប់​រំលោភ​នាង​ខារ៉ាអូខេ​



ភ្នំពេញ ៖ បុរស​ម្នាក់​ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ ដោយមាន​ឱកាស​ស្ងាត់​ល្អ​ ព្រោះ​មិត្តភ័ក្ដិ​ទៅជា​មួយ​ស្រវឹង​ដេកលក់​​​លែង​ដឹង​អី និង​មេការ​ក៏បាន​ចាក​ចេញពី​បន្ទប់​បាត់​ទៀត ​ជា​ឱកាស​ល្អ​សម្រាប់​បុរស​ម្នាក់ ​និង​នារី​បម្រើ​ខារ៉ាអូខេ​ ទើប​បុរស​នេះ​ឆ្លៀត​ចាប់​រំលោភ​សេពសន្ថវៈ ​ហើយ​ស្ទុះ​រត់​ចុះ​ចេញពី​បន្ទប់​ ក៏​ត្រូវ​នាង​ប្ដឹង​ឲ្យ​សន្តិសុខ​ចាប់​បាន តែ​បុរស​នេះ​បាន​ប្រកែក​ដាច់​អហង្ការ​ថា ​មិន​បាន​ចាប់​រំលោភ​នោះ​ទេ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ក្នុង​ហាង​ខារ៉ាអូខេ យីហោ​រាជ​នី ​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ ច ស ភ ភេទ​ស្រី ​អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​ ស្នាក់នៅ​កន្លែង​កើត​ហេតុ។ បុរស​ជាប់​ចោទ​ឈ្មោះ ​ទិ​ត្យ សុធា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងដែក ​ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ជម្រៅ ឃុំ​ជម្រៅ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ បុរស​ខាងលើ​បាន​នាំ​មិត្តភ័ក្ដិ​ម្នាក់​ចូល​ខារ៉ាអូខេ យីហោ រាជ​នី KTV ផឹក​ស្រា​អស់​ចំនួន​១​កេស​ គ្នា​២​នាក់​ ដោយ​ហៅ​នារី​ម្នា​ក់​មក​កំដរ ​ហើយ​មិត្ត​ម្នាក់ទៀត​មិនបាន​ហៅ​ស្រី​កំដរ​ទេ។ បន្ទាប់មក ​ពួកគាត់​បាន​នាំ​គ្នា​ចេញទៅ​ក្រៅ​រួច​ម្ដង​ហើយ​ លុះ​មួយសន្ទុះ​ក្រោយមក​ បាន​នាំ​គ្នា​ចូល​សាជាថ្មី​ម្តង​ទៀត​ ដោយ​ហៅ​ស្រា​បៀរ​បន្ថែម​ចំនួន​១​កេស​ទៀត ហើយ​ហៅ​នារី​កំដរ​ម្នាក់ទៀត។​

បន្ទាប់មក​ពួកគាត់​បន្ត​ផឹក​អស់​ស្រា​ប្រហែល​អស់​១០​កំប៉ុង​ ដោយឡែក​មិត្ត​ម្នាក់​ឈ្មោះ ​មាន វិចិត្រ​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងដែក​ដូចគ្នា ​បាន​ស្រវឹង​សន្លប់​ស្ដូក ​លែង​ដឹង​អី ហើយ​មេការ​ក៏​ចេញទៅ​ក្រៅ​បន្ទប់​បាត់​ទៀត ​ជា​ឱកាស​ល្អ​ ស្រាប់តែ​បុរស​ខាងលើ​ចាប់​រំលោភ​នាង​តែម្ដង​ទោះ​ស្រែក​យ៉ាងណា ​ក៏​ស្រែក​មិន​ឮ​ដែរ​ ដោយ​ទ្វារ​បិទ​ជិត ​បន្ទាប់មក​ជនជាប់ ចោទ​បាន​ចុះ​មក​ក្រោម​ហើយ​រត់​បាន​បន្តិច ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឲ្យ​បុគ្គលិក​ចាប់​ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង។

ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​ តែ​បុរស​ខាងលើ​បាន បដិសេធ​ថា​ មិនបាន​រំលោភ​ឡើយ ​ដោយឡែក​ជនរងគ្រោះ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕