ខ្ញុំ​ជឿ​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ តែ​ទី​បំផុត…

ស្នេហាមួយបានបង្រៀនឱ្យខ្ញុំស្គាល់ខ្លួនឯងច្បាស់ ធ្វើឱ្យភាពរឹងមាំចូលមកក្នុងជីវិតខ្ញុំ។ខ្ញុំជាមនុស្សស្រីម្នាក់ដែលបរាជ័យក្នុងរឿងស្នេហាជាច្រើនលើក ជាច្រើនសារក៏ព្រោះតែចង់មានស្នេហ៍ និងមិនចង់ឯកាតទៅទៀត។
រាល់ថ្ងៃមានត្រឹមFacebook ជាមិត្តរបស់មនុស្សម្នាក់នេះ ហើយចូលចិត្តមើលProfileគេ និង Comment ប៉ុណ្ណោះ ព្រោះមិនដឹងថាត្រូវធ្វើអី! ឆាតក៏គ្មានអ្នកលេង!ចៃដន្យអី បានមើលឃើញ comment ប្រុសម្នាក់ក្នុង ប្រធានបទមួយដែលគេផុសលើfacebook។ ម្នាក់ហ្នឹងនិយាយអីចេញមកដូចទើសត្រចៀកម៉េចទេ… ខ្ញុំក៏ចូលមើលProfile គេហើយ add Friendទៀត… (កុំជោរប៉ិ!)ល្ងាចតិចគេ accept ខ្ញុំភ្លាម! ហើយឆាតមកទៀត! (ចាប់អារម្មណ៍គេម៉ងមុខហ្នឹង!)យើងលេងជាមួយគ្នា សួរគ្នាទៅវិញទៅមករឿងផ្ទាល់ខ្លួន ហើយក៏មានរឿងស្នេហាខ្លះដែរ។

ថ្ងៃមួយគេបានសារភាពប្រាប់ថា គេស្រលាញ់ខ្ញុំ ឯខ្ញុំតាមពិតទៅ ក៏មានចិត្តស្រលាញ់គេដែរ ដូច្នេះក៏ព្រមទៅ ហើយយើងចាប់ផ្ដើមស្រលាញ់គ្នានៅថ្ងៃទី១២ ខែមេសា។ពេលចូលឆ្នាំខ្មែរ ខ្ញុំមកលេងផ្ទះនៅខេត្ត… ពួកយើងសង្សារគ្នាមែន តែអត់ទាន់ជួបមុខគ្នាអីបន្តិចណាទេ។ពេលនិយាយទូរសព្ទ គេចង់ឱ្យមកភ្នំពេញវិញលឿនៗ ព្រោះចង់ជួបមុខ។ គ្រប់ពេល គេតែងបារម្ភ SMSមកគ្រប់ពេល ឱ្យទៅណាមកណាមើលថែខ្លួនផង។ពេលទៅដល់ភ្នំពេញវិញអត់ទាន់បានជួបគ្នាភ្លាមទេ ព្រោះជាប់ប្រលងនៅសាលា ប៉ុន្តែយើងបានរកពេលជួបគ្នាឱ្យទាល់តែបាន។គេហៅទៅផឹកអីនៅ Chattime។ ពេលទៅដល់ ដូចជារាងភ័យដែរ ប៉ុន្តែគេនៅជាមួយមិត្តភ័ក្ដិស្រីពីរនាក់ទៀត ទើបមិនសូវអីវិញ។
ជួបគេលើកដំបូង ខ្ញុំក៏លង់គេលើសដើមបាត់ទៅហើយ។ពេលចេញពីកន្លែងហ្នឹង ខ្ញុំត្រូវទៅសាលារៀនថ្មី ប៉ុន្តែអត់ស្គាល់ ដូច្នេះគេក៏ជូនខ្ញុំទៅ។ពេលវេលាជួបគ្នាថ្ងៃនោះគឺតិច ប៉ុន្តែខ្ញុំមានអារម្មណ៍ថា វាហាក់ប្លែកពីស្នេហាមុនៗ ព្រោះមានទាំងការយកចិត្តទុកដាក់និងភាពកក់ក្ដៅគ្រប់ពេល។

លើកទីពីរយើងទៅមើលកុនជាមួយគ្នាតែពីរនាក់ គេយកចិត្តខ្ញុំដូចកូនក្មេងចឹង ហើយវាជាក្ដីសុខដែលខ្ញុំទទួលបានលើកទីមួយពីស្នេហា។ពេលចេញមកវិញ យើងដើរកាន់ដៃគ្នាតាមផ្លូវ ក្នុងចិត្តលួចប្រាថ្នាចង់មានពេលបែបនេះតទៅទៀត។រាល់ថ្ងៃពួកយើងមិនសូវនៅជិតគ្នាទេ ប៉ុន្តែដូចនៅក្បែរគ្នាខ្លាំងណាស់ចឹង! យើងមិនដែលលាក់បាំងនឹងគ្នានោះទេ តែងតែប្រាប់គ្នាគ្រប់រឿង ឯជួនកាលក៏និយាយគ្នារហូតគេងលក់រៀងខ្លួន។ទោះបីជាខ្ញុំដើរលេងទៅណាមកណាជាមួយមិត្តភ័ក្ដិ ក៏ខ្ញុំប្រាប់គេដែរ គេតែងតែចាំខ្ញុំជានិច្ចមិនថាយប់ម៉ោងណាក៏ដោយ។តែថ្ងៃមួយមានមនុស្សម្នាក់បានប្រាប់ថា កុំឱ្យស្រលាញ់មនុស្សប្រុសម្នាក់ហ្នឹងទៀតអី! គេអត់ល្អទេ! សង្សារវិញដូររហូត… ម្ដងស្រលាញ់ម្នាក់នេះ ម្ដងស្រលាញ់ម្នាក់នោះ។គ្រប់ពាក្យសម្ដីទាំងអស់ វាផ្ទុយពីទង្វើដែលខ្ញុំទទួលបានពីគេ ដូច្នេះខ្ញុំនៅតែជឿជាក់លើក្ដីស្រលាញ់ដែលកើតមាន ទោះវាជាការពិតក៏ខ្ញុំជឿថាគេអាចនឹងផ្លាស់ប្ដូរបាន។

ប៉ុន្តែគ្រប់យ៉ាងប្រៀបដូចសុបិន! ស្នេហាដែលធ្លាប់តែផ្អែមល្ហែមបានប្រែប្រួល។គេចាប់ផ្ដើមមិនសូវខល មិនសូវឆាតមកដូចមុន រវល់គ្មានពេលវេលាសម្រាប់សង្សារខ្លួនឯង ប៉ុន្តែវាគ្រាន់ជាលេសប៉ុណ្ណោះដើម្បីចាកចេញពីមនុស្សម្នាក់ដែលជឿទុកចិត្តគេ។ខ្ញុំមិនអាចទ្រាំនឹងភាពព្រងើយកន្តើយនេះទៀតបានទេ ខ្ញុំក៏បានសួរគេហេតុអ្វីធ្វើបែបនេះ? គេបានពន្យល់ពីចិត្តគេគ្រប់យ៉ាង គេថាគេអស់ចិត្តស្រលាញ់ខ្ញុំហើយ សុំបញ្ចប់ទំនាក់ទំនងនេះមកត្រឹមជាមិត្តវិញ។តើខ្ញុំអាចទទួលយកបានទេ?ខ្ញុំមិនព្រមទេ! ខ្ញុំបានសុំឱកាសកែប្រែ បើខ្ញុំមានកំហុសធ្វើឱ្យគេក្លាយជាបែបនេះ។ គេបានបន្តក្នុងនាមជាសង្សារទៀត… (ព្រោះទឹកភ្នែកខ្ញុំមែនទេ?)

ខ្ញុំ​ជឿ​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ តែ​ទី​បំផុត…(រូបតំណាង)

ប៉ុន្តែ… មិនប៉ុន្មានថ្ងៃក្រោយខ្ញុំធ្វើដំណើរតាមផ្លូវមកផ្ទះនៅខេត្ត គេបានខលមកប្រាប់ថា នៅតែមានរឿងនិយាយជាមួយខ្ញុំ តែចាំខ្ញុំដល់ផ្ទះសិន។ពេលទៅដល់ផ្ទះហើយខ្ញុំខលទៅគេ… រឿងដដែលបានត្រឡប់មកវិញហើយ គេនៅតែទាមទារបញ្ចប់វា។ចុងក្រោយខ្ញុំអាចធ្វើអ្វីបានក្រៅពីព្រមបញ្ចប់ទំនាក់ទំនងមួយនេះ ទាំងដែលបេះដូងនៅតែត្រូវការគេ?យើងបានបែកគ្នាក្នុងថ្ងៃដែលយើងស្រលាញ់គ្នា។ គេអាចនឹងសប្បាយចិត្តនឹងមានអ្នកថ្មី គេមានអ្នកថ្មី ហើយក៏ផ្លាស់ប្ដូរ។ចំណែកខ្ញុំវិញក៏បានប្ដូរដែរ តែផ្លាស់ប្ដូរខ្លួនឯង!ខ្ញុំមិនដែលបើកចិត្តទទួលអ្នកណាម្នាក់ទៀតឡើយមកដល់ពេលនេះ…

ជិត2ឆ្នាំហើយ ដែលខ្ញុំឃុំឃាំងបេះដូងខ្លួនឯង ឱ្យនៅតែម្នាក់ឯងបែបនេះព្រោះតែខ្ញុំគិតថាខ្លួនឯងរឹងមាំ។ ខ្ញុំនៅម្នាក់ឯងដើម្បីបំភ្លេចរឿងគ្រប់យ៉ាងតែនៅតែមិនអាចភ្លេចឡើយ! មកដល់ពេលនេះខ្ញុំ នៅតែចងចាំគេទុកក្នុងចិត្តខ្ញុំជានិច្ច…៕

ប្រភព៖ sabay

  • ខ្ញុំ​ជឿ​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ តែ​ទី​បំផុត…已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ចំនេះដឹង
Tags: