តារាចម្រៀង កែវ វាសនា ជូន​កាដូ​នាឡិកា​ពេជ្រ និង កងដៃ​ពេជ្រ​ដល់​ភរិយា​!

6 Videos

ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មថោនលោក កែវ វាសនា បានទិញនាឡិកានិងកងដៃពេជ្រ ជូនជាកាដូដល់ភរិយា ។ទាំងនាឡិកានិងកងដៃសុទ្ធតែដាំពេជ្រយ៉ាងស្រស់ស្អាត ដែលមានការបង្ហើបថា វត្ថុ ទាំងពីរនេះមានតម្លៃមិនតិចជាងមួយម៉ឺនដុល្លារនោះទេ ។

P9

តារាចម្រៀង កែវ វាសនា ជូន​កាដូ​នាឡិកា​ពេជ្រ និង កងដៃ​ពេជ្រ​ដល់​ភរិយា​!

មានការបង្ហើបពីសំណាក់ប្រភព ដែលជិតស្និតជាមួយលោក កែវ វាសនា ថា គ្រាន់តែ អ្នកនាងលឹម លីសុគន្ធធារី ជាភរិយាបង្ហើបថា ស្រលាញ់នាឡិកាដាំពេជ្រមិនទាន់បានប៉ុន្មានថ្ងៃផង លោក កែវ វាសនា បានទិញជូនភរិយាសំណព្វភ្លាមៗដែរ ។ ប៉ុន្តែប្រភពនោះមិនបានដឹងថា កាដូនេះ លោកកែវ វាសនា ទិញជូនភរិយា ក្នុងឱកាសអ្វីនោះទេ ។ ទាំងនាឡិកានិងកងដៃ សុទ្ធតែដាំត្បូងពេជ្រយ៉ាងស្រស់ស្អាត ដែលធ្វើអោយ ភរិយារបស់ កែវ វាសនា មានការរំភើបចិត្តមិនតិចទេ ។

តារាចម្រៀង កែវ វាសនា ជូន​កាដូ​នាឡិកា​ពេជ្រ និង កងដៃ​ពេជ្រ​ដល់​ភរិយា​!

ជាមួយនឹងការរំភើពចិត្ត ភរិយា លោក កែវ វាសនា បានឆ្លើយតបជាពាក្យសម្តី ជាមួយនឹងការទទួលយកកាដូទាំងនេះថា «អរគុណបង ដែលតែង តែតម្រូវចិត្តអូនរហូតមក» ។ ចាប់តាំងពីដឹងថា ភរិយាមានផ្ទៃពោះ កែវ វាសនា កាន់តែស្រលាញ់និង ថ្នាក់ ថ្នមភរិយាទ្វេរដង ។ ទោះបីជារវល់ជាមួយការងារសិល្បៈយ៉ាងណាក្តី តែម្ចាស់បទចម្រៀង «ស៊ីបាន ចេះតែស៊ីទៅ» រូបនេះ តែងតែចំណាយ ពេលនាំ ភរិយាទៅកំសាន្តនិងទទួលទានអាហារទៅតាមការចង់បានរបស់ភរិយា ដែលកំពុង តែ មានគក៌ ។

តារាចម្រៀង កែវ វាសនា ជូន​កាដូ​នាឡិកា​ពេជ្រ និង កងដៃ​ពេជ្រ​ដល់​ភរិយា​!

ជា រឿយៗភរិយារបស់ កែវ វាសនា តែងតែអួតសរសើរ ថា កែវ វាសនា ជាស្វាមីល្អ។មុនរៀបការអ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា ៩ ឆ្នាំ ។ ក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង ភរិយារបស់ កែវ វាសនា មានផ្ទៃពោះ បើតាមបំណង អ្នកនាងចង់បានកូនស្រី តែពេលនេះ គេមិនទាន់ដឹងថា កូនក្នុងផ្ទៃរបស់អ្នកនាងជាកូនស្រីឬប្រុសនោះទេ ៕ ចេនី