ទម្លាប់​ទាំង​12​យ៉ាង​ដែល​មនុស្ស​បរាជ័យ​តែងតែ​ប្រព្រឹត្ត

«អ្នក​តែងតែ​ឱនក្បាល អ្នក​មិន​និយាយ និង​មិន​ចេះ​តបត»
នេះ​ជា​ទម្លាប់​នៃ​មនុស្ស​បរាជ័យ​តែង​ប្រព្រឹត្ត​។ ទម្លាប់​ចាស់​ពិបាក​កែ ប៉ុន្ដែ​ទម្លាប់​ខ្លះ​ៗ​គួរតែ​ត្រូវ​បញ្ឈប់ ព្រោះ​វា​ផ្តល់​នូវ​ភាពអាក្រក់​ជា​ច្រើន​ដល់​យើង ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា យើង​គឺជា​មនុស្ស​បរាជ័យ ។

ទោះបី​យ៉ាងណា ប្រសិនបើ​យើង​មាន​ទម្លាប់​១​ក្នុង​ចំណោម​ទម្លាប់​អាក្រក់​ទាំងនេះ ក៏​វា​មិន​អាច​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយជា​មនុស្ស​បរាជ័យ​បាន​ដែរ ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ទម្លាប់​អាក្រក់​ទាំងនេះ​អាច​ជា​ការ​បង្ហាញ​ពី​បញ្ហា​ដែល​ធំ​ជាង​ក្នុង​ការងារ និង​ជីវិត​របស់​អ្នក​បាន ។ ទាំងនេះ គឺជា​ទម្លាប់​ទាំង​១២ នៃ​មនុស្ស​បរាជ័យ​តែងតែ​ប្រព្រឹត្ត ៖

១-​អ្នក​មិន​និយាយ​អ្វី​ទាំងអស់ ៖
ការ​មិន​មិន​និយាយ​ស្ដី​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន វា​ហាក់ដូចជា​វិធានការ​ការពារ​ដ៏​ល្អ មួយ ប៉ុន្តែ​វា​ទាញ​អ្នក​ឲ្យ​ទៅ​រក​ភាព​បរាជ័យ​ទៅ​វិញ​ទេ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា បរិស្ថាន​ការងារ​មាន​មនុស្ស​ជុំវិញ​ខ្លួន​សុទ្ធតែ​អ្នក មិន​ចូល​ចិត្ត ពេល​នោះ​អ្នក​អាច​ប្រឈម​នឹង​បរិយាកាស​ការងារ​ដ៏​អាក្រក់​មួយ ហើយ​បើ​អ្នក​គ្រាន់តែ​ធ្វើការ​វិភាគ​ដោយ​ខ្លួនឯង​នោះ អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​ទម្លាប់​ដ៏​អាក្រក់​នេះ ។ ដូច្នេះ​អ្នក​គួរតែ​និយាយ​ស្ដី​ជាមួយ​មិត្ត​រួមការ​ងារ ពិសេស​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ។

២-​អ្នកមាន​អារម្មណ៍​ជ្រួលច្របល់ ៖
ក្នុង​ករណី​ខ្លះ ការ​មាន​អារម្មណ៍​ជ្រួលច្របល់​វា​អាច​ល្អ​សម្រាប់​អ្នក ។ ប៉ុន្តែ​ព្យាយាម​កំណត់​ការ​ជ្រួលច្របល់​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​ខ្លួន ។ វា​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​​ខ្វល់ខ្វាយ និង​ខ្វះ​ការ​អំណត់ ដែល​នឹង​ធ្វើ​ឱ្យ​មិត្ត​រួមការ​ងារ​ភ័យ​ខ្លាច និង​មាន​អារម្មណ៍​មិន​ស្រួល ។ វា​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​អាច​ជំរុញ​ឱ្យ​អ្នក​ផ្សេង​ទៀត​ឃ្លាតឆ្ងាយ និង​មិន​ទុកចិត្ត​អ្នក ។

៣-​អ្នក​តែងតែ​យឺតយ៉ាវ ៖
ច្បាស់​ណាស់ ពិតជា​មាន​មិត្ត​ណា​ម្នាក់​ដែល តែងតែ​យឺតយ៉ាវ ឬ​អាច​ជា​អ្នក​ក៏​ថា​បាន​។ ទោះ ជា​យ៉ាងណា នៅ​ក្នុង​ការងារ​របស់​អ្នក ភាពយឺត​យ៉ាវ​មិន​អាច​ត្រូវ​បាន​លើកលែង​ដោយ​ការ​ផ្ញើ​សារ​ទៅ​ក្រុម​មិត្តភក្តិ​របស់​អ្នក​ទេ ។ ភាពយឺត​យ៉ាវ​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ខ្ជះខ្ជាយ និង​មិន​គួរ​ទុកចិត្ត ។

៤-​អ្នក​ចងគំនុំ ៖
ចំណុច​នេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ដើរ​ហើយ​ច្រៀង​ចម្រៀង​នោះ​ទេ ។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​មិន​ពេញចិត្ត និង​មិន​ទុកចិត្ត​អ្នក​ផ្សេង ។ ប៉ុន្តែ​ការ​ចងគំនុំ​គុំកួន គឺជា​ការ​បំផ្លាញ​ពេលវេលា និង​កម្លាំង​ដ៏​មាន​តម្លៃ​របស់​អ្នក​ទៅ​វិញ​ទេ ។ ស្របគ្នា​នេះ​ដែរ បើសិន​អ្នក​បង្ហាញ​អារម្មណ៍​គុំកួន​ចំពោះ​មនុស្ស​ផ្សេង​ទៀត អ្នក​នឹង​ប្រឈម​ហានិភ័យ​នៃ​សង្គ្រាមពាក្យសម្តី និង​ប្រភេទ​នៃ​ការ​គួរ​ឱ្យ​ខ្លាច​នេះ ។ ដូច្នេះ​ចូរ​រៀន​ក្នុង​ការ​បញ្ចប់រឿង ។

៥-​អ្នក​តែងតែ​យល់​ស្រប​តាម​គេ ៖
ការ​យល់​ស្រប គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​រស់រាន​មានជីវិត​មួយ​នៅ​ក្នុង​វ័យ​កម្រិត​មធ្យមសិក្សា ប៉ុន្តែ​ពេល​នេះ​អ្នកជា​មនុស្ស​ពេញវ័យ​មួយ​រូប​ជាមួយនឹង​ការងារ​មួយ ដូច្នេះ​ចូរ​បញ្ឈប់​ការ​យកចិត្ដទុកដាក់​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត ហើយ​ចូរ​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​អ្នក កុំ​ចេះ​តែ​យល់​ស្រប​តាម​គេ​និយាយ​ពេក ព្រោះថា បើសិនជា​អ្នក​លះបង់​ពេលវេលា​អ្នក​ទាំងអស់​ក្នុង​ការ​សម្រប​តាម​គេ អ្នក​នឹង​មិន​អាច​ឈរ​នឹង​បាន​ឡើយ ។

៦-​អ្នក​ចំណាយ​ច្រើន ៖
បើសិនជា​អ្នក​តែងតែ​ចាយ​អស់ពី​ហោប៉ៅ អ្នក​កំពុង​តែ​នាំ​ខ្លួន​ទៅ​រក​បញ្ហា​ហិរញ្ញវត្ថុ​រយៈពេល​យូរ ។ ការ​សន្សំ​លុយ គឺ​ចាំបាច់​សម្រាប់​អនាគត​របស់​អ្នក ។ ចូរ​ជម្នះ​ទម្លាប់​នេះ​ឲ្យ​បាន​ដោយ​រៀន​កំណត់​អត្តសញ្ញាណ​ខាង​ផ្លូវចិត្ត ដែល​នាំ​ឲ្យ​មានការ​ចំណាយ​ច្រើន​ពេក ។

៧-​អ្នក​ពន្យារពេល ៖
យើង​នឹង​ប្រាប់​អ្នក​ពី​គុណវិបត្តិ​នៃ​ការ​ពន្យារពេល ។ និយាយ​ត្រង់​ទៅ​ចុះ ការ​សម្រេច​អ្វីមួយ​មិន​បាន ហើយ​សុំ​ពន្យារពេល អាច​បំផ្លាញ​ពេលវេលា លុយកាក់ និង​សូ​ម្បី​តែ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ក៏​មិន​គោរព​អ្នក​ដែរ ។

៨-​អ្នក​និយាយ​កុហក ៖
ករណី​នេះ វា​ហាក់ដូចជា​ធម្មតា ចូរ​មាន​ភាព​ស្មោះត្រង់ ។ វា​ជា​ការ​ងាយស្រួល​ក្នុង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​និយាយ​ពាក្យ​មិន​ពិត ដែល​នឹង​ក្លាយទៅជា​ការ​កុហក ។ ចូរ​បំបាត់​ទម្លាប់​នោះ ព្រោះ​មនុស្ស​ផង​ទាំងពួង​នឹង​មិន​គោរព អ្នក​ហើយ​មិន​ជឿ​អ្នក​តទៅ​ទៀត​ទេ បើសិនជា​អ្នកជា​មនុស្ស​ប្រភេទ​នេះ ។

៩-​អ្នក​និយាយ​មិន​ចេះ​គិត ៖
វា​ជា​ការ​សំខាន់​ណាស់ ដើម្បី​ធ្វើ​ជា​មនុស្ស​ពិតប្រាកដ ។ នេះ​មិនមែន​មាន​ន័យ​ថា អ្នក​គួរតែ​និយាយ​ដោយ​គ្មាន​ការ​គិត​នោះ​ទេ ។ កុំ​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​និយាយ​ចេញ​ទាំងអស់​នូវ​អ្វី​ដែល​មាននៅ​ក្នុង​ចិត្ត ។ វា​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ហាក់ដូចជា​មិន​បាន​រៀបចំ​ទុកជា​មុន ។

១០-​អ្នក​និយាយដើម​អ្នក​ដទៃ ៖
ការ​និយាយដើម​គេ វា​ជា​រឿងរ៉ាវ​ចម្រុះ​មួយ​។ ភាគច្រើន​វា​ជា​ទម្លាប់​អាក្រក់​បំផុត ប្រសិនបើ​អ្នក​គ្រាន់តែ​ជា​បុគ្គលិក​តូចតាច​ក្នុង​ការិយាល័យ ហើយ​ពាក្យ​ចចាមអារ៉ាម​របស់​អ្នក​អាច​ធ្លាក់​មក​លើ​អ្នក​នៅ​ពេល​ណាមួយ ឬ​យ៉ាង​ហោច​ណាស់ អ្នក​អាច​ធ្វើ​ឲ្យ​មិត្ត​រួមការ​ងារ និង​ចៅហ្វាយ​របស់​អ្នក​ដើរ​ចេញ​ឆ្ងាញ​ពី​អ្នក ។

១១-​អ្នក​រអ៊ូរទាំ ៖
ការ​ត្អូញត្អែរ​រអ៊ូរទាំ គឺ​ដូច​ជា​កីឡា​ប្រកួតប្រជែង​សម្រាប់​មនុស្ស​មួយ​ចំនួន ។ មនុស្ស​គ្រប់​រូប​មានការ​ត្អូញត្អែរ ។ ការ​បង្កើត​វា​ឡើង គឺ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។ ពេល​ខ្លះ​វា​ជា​ការ​បង្ហាញ​នូវ​ការ​តវ៉ា​របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឮ​ពី​រឿង​នេះ ។

១២-​អ្នក​គ្មាន​ជំនឿ​ចិត្ត ៖
ទម្លាប់​នេះ​អាច​ប៉ះពាល់​ដល់​អ្នក​នៅ​កន្លែងធ្វើការ ។ ការ​ស្តាប់​ជា​ជំនាញ​សំខាន់ គ្មាន​នរណា​ម្នាក់​ជឿជាក់​លើ​សមត្ថភាព​របស់​នរណា​ម្នាក់ ដែល​គ្មាន​ការ​ផ្តោតអារម្មណ៍ ឬ​ស្មារតី​នោះ​ទេ ៕